វិធីសាស្រ្ត៥យ៉ាងដើម្បីរក្សាភាពរឹងមាំតាមវ័យ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “វិធីសាស្រ្ត៥យ៉ាងដើម្បីរក្សាភាពរឹងមាំតាមវ័យ”
អត្ថបទដកស្រង់ដោយ : គង កង
#MJQE #AmericanInterconSchool

ជាទូទៅមនុស្សយើងមានការរស់នៅតាមបែបផ្សេងគ្នាដើម្បីធ្វើឱ្យសុខភាពរបស់គេរឹងមាំ និងមានផាសុកភាព។ អ្នកខ្លះខិតខំសិក្សារកវិធីសាស្រ្តផ្សេងៗដោយការទិញផលិតផលមកទទួលទាន អ្នកខ្លះខិតខំរកវិធីសាស្រ្តដើម្បីហាត់ប្រាណដើម្បីឱ្យមានសុខភាពល្អ។ អ្នកមិនចាំបាច់បាត់បង់កម្លាំង និងថាមពលនៅពេលអ្នកកាន់តែចាស់នោះទេ។ ការរក្សាម៉ាសសាច់ដុំនៅពេលដល់អាយុរបស់អ្នក គឺចាំបាច់សម្រាប់ជីវិតរីករាយ និងមានសុខភាពល្អ។ សុខភាពសាច់ដុំជារឿយៗអាចទស្សន៍ទាយថា តើយើងនឹងមានសុខភាពល្អប៉ុណ្ណានៅពេលយើងមានអាយុ និងរយៈពេលដែលយើងនឹងសកម្ម និងឯករាជ្យ។ ខាងក្រោមនេះជាវិធីសាស្រ្តទាំង៥យ៉ាងដែលអាចជួយឱ្យអ្នករឹងមាំតាមវ័យ៖

១. បន្តធ្វើចលនា : 
យើងត្រូវចូលរួមក្នុងការធ្វើលំហាត់ប្រាណជាទៀងទាត់ រួមទាំងការហ្វឹកហាត់ធន់ទ្រាំ ដើម្បីរក្សាសាច់ដុំ និងកម្លាំង។ ធ្វើដូចនេះ វានឹងធ្វើឱ្យជីវិតរឹងមាំ ដែលមានសុខភាពល្អ។

២. ប្រូតេអ៊ីនដែលអ្នកគួចងចាំ : 
សូមញ៉ាំប្រភពប្រូតេអ៊ីនល្អពីសាច់គ្មានខ្លាញ់ ស៊ុត និងសណ្តែក។ កំណត់បរិមាណប្រូតេអ៊ីន ២៥-៣០ ក្រាមរាល់អាហារដែលអ្នកទទួលទាន។

៣. ការញ៉ាំអាហារដែលមានតុល្យភាព : 
សូមជ្រើសរើសរបបអាហារដែលមានតុល្យភាពដែលពោរពេញទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន និងខ្លាញ់ដែលមានសុខភាពល្អ។

៤. ការពិចារណាបន្ថែមទៅលើរបបអាហាររបស់អ្នក : 
សូមពិចារណាបន្ថែមលើភេសជ្ជៈ អាហារូបត្ថម្ភទៅក្នុងរបបអាហាររបស់អ្នក ដើម្បីធានាថាអ្នកទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលអ្នកត្រូវការតាមអាយុ និងតាមវ័យរបស់អ្នក។
៥. សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកជាប្រចាំ : 
សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីអាហារូបត្ថម្ភ ជាពិសេសប្រសិនបើអ្នកឈឺ សម្រាកនៅមន្ទីរពេទ្យ ឬជាសះស្បើយពីការវះកាត់ ដើម្បីគ្រប់គ្រងការបាត់បង់សាច់ដុំដែលទាក់ទងនឹង ជំងឺ។

តាមរយៈវិធីសាស្រ្តខាងលើ បើសិនជាអ្នកអនុវត្តន៍បានល្អ អ្នកនឹងមានភាពរឹងមាំ និងមានសុខភាពល្អទៅតាមវ័យរបស់អ្នកជាមិនខាន។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖
https://www.abbott.com/corpnewsroom/nutrition-health-and-wellness/5-ways-to-stay-strong-as-you-age.html