គន្លឹះសំខាន់ៗក្នុងការការពារកុមារតាមអ៊ីនធើណេតក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “គន្លឹះសំខាន់ៗក្នុងការការពារកុមារតាមអ៊ីនធើណេតក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ”
អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា
#MJQE #AmericanInterconSchool

នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ការរក្សាសុវត្ថិភាពលើអ៊ីនធើណេតគឺពិតជាមានសារៈសំខាន់ណាស់។ ការកើតមានឡើងនូវការគំរាមកំហែងតាមអ៊ីនធើណេត និងការលួចយកអត្តសញ្ញាណ រហូតដល់ការបោកប្រាស់ ការកេងប្រវ័ញ្ច និងការរំលោភបំពានតាមអនឡាញផ្សេងៗ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមិនចាត់វិធានការប្រុងប្រយ័ត្នចាំបាច់។ ការការពារកុមារតាមអ៊ីនធើណេតគឺជារឿងសំខាន់ក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ គួរសាកល្បងអនុវត្តវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖

១. ការកំណត់ឯកជនភាព និងសុវត្ថិភាព :
ត្រូវប្រាកដថាកូនរបស់អ្នកប្រើការកំណត់ឯកជនភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងដាក់មុខងារការចាក់សោរ២ជាន់ និងមុខងារសុវត្ថិភាពផ្សេងៗទៀតលើឧបករណ៍ប្រើប្រាស់របស់គាត់ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ការធ្វើបច្ចុប្បន្នភាពទៅលើឧបករណ៍ឌីជីថល និងប្រើប្រាស់មុខងារគ្រប់គ្រងដោយមាតាបិតា (Parent Control) គឺជាការចាំបាច់។

២. ធ្វើជាគំរូល្អ :
ជារឿយៗ ក្មេងធ្វើត្រាប់តាមសកម្មភាពរបស់ឪពុកម្ដាយរបស់ពួកគេ ដូច្នេះឪពុកម្តាយត្រូវការបង្ហាញអំពីសកម្មភាពវិជ្ជមានល្អៗ ព្រមទាំងប្រាប់ពីរបៀបប្រើប្រាស់អ៊ីនធើណេតប្រកបដោយទំនួលខុសត្រូវ ហើយជាចាំបាច់ ។

៣. ជំរុញគំនិតច្នៃប្រឌិតលើពួកគេ :
អនុញ្ញាតឱ្យពួកគេរកអ្វីដែលជាចំណង់ចំណូលចិត្តនៅលើអនឡាញ ហើយយើងដើរតួជាអ្នកប្រឹក្សាយោបល់អំពីការចូលចិត្តរបស់ពួកគេ ប្រកបដោយភាពច្បាស់លាស់ និងរក្សាតុល្យភាព។

៤. ចំណាយពេលជាមួយពួកគេ និងអប់រំអំពីការបោកប្រាស់ផ្សេងៗ :
ជ្រើសរើសមាតិកាណាដែលល្អ មានប្រយោជន៍ដល់ពួកគេ។ បង្រៀនកូនយល់ដឹងអំពីគ្រោះថ្នាក់ដែលអាចកើតមាននៅលើអ៊ីនធើណេតដូចជា ការគំរាមកំហែងតាមអ៊ីនធើណេត ការបន្លំ និងការបោកប្រាស់ជាដើម។

៥. ការកំណត់វិន័យ និងទម្លាប់ :
បង្កើតគោលការណ៍ណែនាំឱ្យបានច្បាស់លាស់សម្រាប់ការប្រើប្រាស់អ៊ីធើណេត រួមទាំងការកំណត់ពេលវេលា និងអាកប្បកិរិយាដែលយើងគួរបង្ហាញតាមអ៊ីនធើណេត។ អ្វីដែលសំខាន់ គឺត្រូវប្រាកដថាកូនរបស់អ្នកយល់ច្បាស់ពីហេតុផលទាំងអស់នេះ។

៦. ការនិយាយដោយបើកចំហ :
និយាយដោយបើកចំហជាមួយកូនរបស់អ្នកអំពីសកម្មភាពអនឡាញរបស់ពួកគេ។ លើកទឹកចិត្តពួកគេឱ្យចែករំលែកបទពិសោធ ការកង្វល់របស់ពួកគេជាមួយអ្នក ព្រមទាំងពិភាក្សាអំពីមនុស្សទាំងឡាយណាដែលពួកគេកំពុងទាក់ទងតាមអនឡាញ ដើម្បីចៀងវាងហានិភ័យកើតឡើង។

ជាចុងខ្ញុំបាទសូមជូនពាក្យមួយថា ក្នុងយុគសម័យឌីជីថលកុមារត្រូវរៀនប្រើប្រាស់គ្រឿងអេឡិចត្រូនិក។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://sala.moeys.gov.kh/en/contents/67185b6eab57f5b6c7c6ecaf