របៀបថតស្កេនឯកសារទៅជារូបភាព ឬជា PDF នៅលើ Android និង iOS

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “របៀបថតស្កេនឯកសារទៅជារូបភាព ឬជា PDF នៅលើ Android និង iOS”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE #AmericanInterconSchool

ការស្កេនឯកសារ គឺជារឿងមួយដ៏សំខាន់ម្យ៉ាងដែរក្នុងការបម្រើដល់ភាពងាយស្រួលលើកិច្ចការកាតព្វកិច្ចរបស់យើងរៀងៗខ្លួន។ ជាពិសេសទៅលើសិស្សានុសិស្សគឺតែងតែថតមេរៀន ក៏ដូចជាលំហាត់ផ្ញើទៅកាន់លោកគ្រូ អ្នកគ្រូ មិត្តភក្តិ និងការងារផ្សេងៗទៀតផងដែរ។ យ៉ាងណាក៏មានអ្នកមួយចំនួនមិនទាន់ចេះក្នុងការប្រើប្រាស់ការថតស្កេនតែចំណុចសំខាន់នោះទេ។ យើងខ្ញុំសូមនាំនូវកម្មវិធីល្អៗមួយចំនួន ក៏ដូចជារបៀបក្នុងការស្កេនឯកសារជាប្រភេទ PDF ឬរូបភាពនៅលើទាំង Android និង iOS ហើយយកទៅអនុវត្តបន្ថែមតាមជំហាននីមួយៗដូចខាងក្រោមប្រកបដោយប្រសិទ្ធភាព។ មានកម្មវិធីជាច្រើនសម្រាប់ការស្កេនឯកសារជា PDF ឬរូបភាពនេះ តែពេលនេះសូមណែនាំអំពីកម្មវិធីមួយដែលមានឈ្មោះថា Microsoft Lens ដែលកម្មវិធីនេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងអ្នកអាចទាញយកបានទាំងនៅលើ Google Play Store និង App Store ផងដែរ។ បន្ទាប់ពីការទាញយក និងដំឡើងកម្មវិធីនោះរួចរាល់ សូមអ្នកអនុវត្តតាមជំហានដូចខាងក្រោម៖
1.  ចុចបើកដំណើរការកម្មវិធី Microsoft Lens ហើយធ្វើការអនុញ្ញាត្តិលក្ខខណ្ឌទាំងអស់ដែលកម្មវិធីបានស្នើ
2.  ចុចលើពាក្យថា Document នៅលើ Menu ខាងក្រោម
3.  ធ្វើការតម្រឹមឯកសាររបស់អ្នកដែលចង់បាន រួចចុចលើពាក្យ Confirm ហើយរង់ចាំឱ្យកម្មវិធីដំណើរការបន្តិចសិន
4.  ចុចលើពាក្យ Add ប្រសិនបើអ្នកចង់ថតបន្ថែមទៀត ឬចុចពាក្យថា Done និង Save ដើម្បីធ្វើការរក្សាទុកជាការស្រេច។

ក្រៅពីកម្មវិធី Microsoft Lens អ្នកក៏អាចសាកល្បងប្រើប្រាស់កម្មវិធី Google Drive ដែលវាមានទាំងនៅលើ Google Play Store និង App Store ដូចគ្នា។ ហើយរបៀបប្រើប្រាស់ដូចជាមិនសូវខុសគ្នាច្រើនពីកម្មវិធីខាងលើនោះទេ ដោយអ្នកគ្រាន់តែធ្វើតាមការណែនាំដូចខាងក្រោមនេះ៖
1.  បើកកម្មវិធី Google Drive ហើយចុចលើសញ្ញា + នៅខាងក្រោមឈៀងខាងស្តាំ
2.  ចុចលើជម្រើសពាក្យថា Scan ដើម្បីថតឯកសាររបស់អ្នក
3.  បន្ទាប់ពីថតរួចរាល់ អ្នកគ្រាន់តែចុចសញ្ញា ✔️ រួចធ្វើការតម្រឹមឯកសារតាមអ្វីដែលអ្នកចង់បាន និងធ្វើការរក្សា (Save to Files)ទុកជាការស្រេច។
ការប្រើកម្មវិធី Notes ដែលមានស្រាប់នៅលើ iOS :

សម្រាប់អ្នកដែលប្រើប្រាស់ iOS គឺអាចប្រើប្រាស់កម្មវិធី Notes ដែលមានដំឡើងរួចជាស្រេចនៅក្នុង iPhone របស់អ្នកបានយ៉ាងងាយស្រួល។ ហើយបន្តទៅទៀតនេះគឺជារបៀបប្រើប្រាស់មួយចំនួននៅក្នុងកម្មវិធី Notes នេះ៖
1.  ជាដំបូងសូមអ្នកបើកកម្មវិធី Notes ហើយធ្វើការបង្កើត Note ថ្មី (Create a new note)
2.  ចុចលើរូបតំណាងកាមេរ៉ា បន្ទាប់មកជ្រើសរើសយកជម្រើស Scan Documents
3.  រួចធ្វើការថតឯកសាររបស់អ្នក និងធ្វើការតម្រឹមឯកសារដែលអ្នកចង់បាន
4.  ជាចុងក្រោយសូមអ្នកចុចលើប៊ូតុង Share នៅផ្នែកខាងលើឈៀងខាងស្តាំ និងជ្រើសរើសជម្រើសពាក្យ Save to Files ដើម្បីរក្សាទុកជាការស្រេច។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://cambo-report.com/article/28139