ការពិនិត្យមើលស្តូម៉ាត

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ​កន្លងទៅនេះអ្នកគ្រូ ប៉ែង ចន្ទី​ បានដឹកនាំសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ធ្វើពិសោធន៍ក្រោមប្រធានបទ “ការពិនិត្យមើលស្តូម៉ាត” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។