មូលហេតុដែលចិននិយមទិញផ្កាអង្គាសីលដាក់ក្នុងផ្ទះ ពិសេសថ្ងៃចូលឆ្នាំចិន

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “មូលហេតុដែលចិននិយមទិញផ្កាអង្គាសីលដាក់ក្នុងផ្ទះ ពិសេសថ្ងៃចូលឆ្នាំចិន”
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE #AmericanInterconSchool

ប្រជាជនមួយចំនួននិយមផ្សងសំណាងតាមរយៈផ្កាអង្គាសីល ដោយសារបានជឿជាក់ថា ប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន គឺតំណាងឱ្យការរកស៊ី និងការធ្វើកិច្ចការផ្សេងៗទទួលបានជោគជ័យតាមសេចក្ដីប្រាថ្នា។ ទន្ទឹមនឹងនេះ ផ្កាអង្គាសីលជាផ្កាមួយប្រភេទដែលមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង ចូលចិត្តខ្លាំងបំផុត ព្រោះផ្កានេះមានលក្ខណៈពិសេសរបស់វា ហើយប្រជាជនចិនតែងយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំប្រពៃណីចិន។ 

ផ្កាអង្គាសីល ពេលដែលទឹកកកធ្លាក់រឹតតែត្រជាក់ រឹតតែរីក ចឹង! គាត់ឆ្អឹងរឹង រឹតតែរងារ រឹតតែលូត លាស់។ ដូច្នេះចិនទិញផ្កាអង្គាសីល ដើម្បីតំណាងឱ្យសេចក្ដីថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងមិនចេះចុះចាញ់ខ្មាំង ព្រោះរឹតតែរងារ រឹតតែលូតលាស់។ ប្រជាជនចិនយកផ្ដាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។ បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អទេ ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល០៣ថ្ងៃជាប់គ្នា ចិនជឿថាល្អ បើរីកជាប់គ្នា០៧-១៥ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅគង់វង្សយូរអង្វែង។

គួរបញ្ជាក់ជូនថា ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះ នឹងមកដល់នៅថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនេះ។ ត្បិតតែពិធីបុណ្យនេះជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាមក្ដី ប៉ុន្ដែប្រជាជនខ្មែរដែលជាបសែស្រឡាយចិន តែងតែចូលរួមធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://social.sabay.com.kh/article/1185461