នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី សុវត្ថិភាពចំណីអាហារ និងការសង្គ្រោះបឋម ជូនដល់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦។ គោលបំណងក្នុងការរៀបចំកម្មវិធីសិក្ខាសាលានេះគឺចង់បញ្ជ្រាបនូវចំណេះដឹងស្ដីពីសុវត្ថិភាព និងការការពារសុខភាពខ្លួនឯង។ មួយវិញទៀតគាត់ក៏អាចយកចំណេះដឹងនេះទៅប្រើប្រាស់ និងអនុវត្តបាន។