ជំងឺរលាកពោះវៀន Irritable Bowel Syndrome (IBS)

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ជំងឺរលាកពោះវៀន Irritable Bowel Syndrome (IBS)”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
#MJQE #AmericanInterconSchool

មនុស្សមួយចំនួនតែងតែមានចម្ងល់ថា ហេតុអ្វីពួកគាត់តែងតែរាករាល់ពេលដែលពិសាស្រា ត្រូវបន្ទោបង់ភ្លាមៗបន្ទាប់ពីពិសាកាហ្វេ និងឈឺពោះរាល់ពេលដែលពិសាអាហារហិរ? ទាំងនេះគឺជាអាការៈនៃជំងឺរលាកពោះវៀន Irritable Bowel Syndrome (IBS)។ IBS គឺជាជំងឺទូទៅដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ វាបណ្តាលឱ្យមានរោគសញ្ញាដូចជា ឈឺពោះ ហើមពោះ រាក និងទល់លាមក។ ទាំងនេះមានទំនោរមក និងបន្តទៅតាមពេលវេលា ហើយអាចមានរយៈពេលជាច្រើនថ្ងៃ សប្តាហ៍ ឬខែក្នុងពេលតែមួយ។ វាអាចជាការរំខានយ៉ាងខ្លាំងបើមានអាការៈនេះរយៈពេលយូរ និងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ មិនមានវិធីសាស្ត្រជាក់លាក់ណាដែលអាចព្យាបាលអាការៈនេះបានទេ ប៉ុន្តែការផ្លាស់ប្តូររបបអាហារ និងថ្នាំជាញឹកញាប់អាចជួយគ្រប់គ្រងរោគសញ្ញាបាន។ ខាងក្រោមនេះគឺជារោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀន IBS៖
-  ឈឺ ឬរមួលក្រពះ : មានផលរំខានបន្ទាប់ពីញ៉ាំអាហារ និងប្រសើរវិញបន្ទាប់ពីបន្ទោបង់រួច។
-  ហើមពោះ : ពោះរបស់អ្នកអាចនឹងមានអារម្មណ៍មិនស្រួលពេញខ្លួន និងហើម។
-  រាគ : អ្នកអាចរាគទឹក ហើយជួនកាលត្រូវបន្ទោបង់ភ្លាមៗ។
-  ការទល់លាមក : អ្នកអាចមានអារម្មណ៍តានតឹងនៅពេលបន្ទោបង់ និងពិបាកក្នុងការបន្ទោបង់។

អ្នកក៏សង្កេតបានថាអ្នកមានជំងឺនេះតាមរយៈអាការៈមួយចំនួនទៀតដូចជា៖
-  ហើមពោះ
-  ហូរទឹករំអិលចេញពីបាតរបស់អ្នក
-  អស់កម្លាំង និងកង្វះថាមពល
-  ឈឺ (ចង្អោរ)
-  ឈឺខ្នង
-  បញ្ហានៃការនោម ដូចជាត្រូវនោមញឹកញាប់ ឬការជំរុញឱ្យនោមភ្លាមៗ។

អាការៈនៃរោគសញ្ញានេះនឹងប្រសើរឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ ឬអាចនឹងធ្ងន់ជាងនេះដោយ សាររបបអាហារ និងបញ្ហាផ្សេងទៀតដូចជា៖
-  ជាតិអាល់កុល
-  ជាតិកាហ្វេអ៊ីន
-  អាហារដែលមានជាតិខ្លាញ់ច្រើន ឬហិរ
-  ភាពតានតឹង និងការថប់អារម្មណ៍

ជាវិធីសាស្រ្តមួយចំនួនដែលត្រូវបានណែនាំក្នុងការជួយសម្រួលដល់អ្នកដែលមានបញ្ហារលាកពោះវៀនមានដូចខាងក្រោម៖
•  អ្វីដែលអ្នកគួរធ្វើ :
-  ចម្អិនអាហារធ្វើនៅផ្ទះដោយប្រើគ្រឿងផ្សំស្រស់ៗតាមដែលអ្នកអាចធ្វើទៅបាន។
-  រក្សាកំណត់ហេតុប្រចាំថ្ងៃនៃអ្វីដែលអ្នកញ៉ាំ និងរោគសញ្ញាណាមួយដែលអ្នកមាន និងព្យាយាមចៀស
វាងពីអ្វីដែលបង្ក IBS ។
-  ព្យាយាមរកវិធីបន្ធូរអារម្មណ៍ និងធ្វើលំហាត់ប្រាណឱ្យបានច្រើន ។

•  អ្វីដែលអ្នកមិនគួរធ្វើ :
-  កុំពន្យាពេល ឬរំលងអាហារ។
-  កុំញ៉ាំលឿនពេក។
-  កុំបរិភោគអាហារសម្បូរជាតិខ្លាញ់ ឬហិរ។
-  កុំផឹកតែ ឬកាហ្វេលើសពី៣ពែង ក្នុងមួយថ្ងៃ។
-  កុំពិសាស្រាច្រើន ឬភេសជ្ជៈសម្បូរជាតិហ្គាសច្រើន។

មិនមានរបបអាហារ ឬថ្នាំតែមួយប្រភេទណាដែលមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នាដែលមាន IBS ទេ ប៉ុន្តែលោកអ្នកអាចជ្រើសរើសយកវិធីសាស្រ្តដែលបានណែនាំដើម្បីអនុវត្តដោយអាស្រ័យទៅតាមអាការៈជាក់ស្តែងរបស់លោកអ្នក៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
-  https://drrohitgoyalgastro.com/irritable-bowel-syndrome-ibs/
-  https://www.mayoclinic.org/diseases-conditions/irritable-bowel-syndrome
-  https://www.bangkokhospital.com/km/content/ibs-irritable-bowel-syndrome