អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “គេហទំព័រ៣ សម្រាប់អ្នករៀនសរសេរកូដដំបូង!”
អត្ថបទដកស្រង់ដោយ : ម៉ាក់ ផល្លីម
#MJQE #AmericanInterconSchool
ដើម្បីសម្របនឹងទីផ្សារការងារនៃវិស័យបច្ចេកវិទ្យាកំពុងរីករាលដាល សន្ទុះនៃសិស្សនិស្សិតដែលចាប់យកជំនាញ IT ក៏មានការកើនឡើង។ មូលដ្ឋានគ្រឹះនៃការសិក្សាភាសាកូដដំបូង ពិតជាសំខាន់ ដូច្នេះហើយយើងគួរស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការរៀនសរសេរកូដដោយខ្លួនឯង។ ថ្ងៃនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់នូវគេហទំព័រចំនួន៣ ដែលបង្រៀននូវអ្វីដែលទាក់ទងនឹងការសរសេរកូដបានដោយឥតគិតថ្លៃ ដូចខាងក្រោម៖
១. គេហទំព័រ Code Academy :
Code Academy គឺជាគេហទំព័រពេញនិយមបំផុតក្នុងការសិក្សាពីកូដ ដោយមានមនុស្សជាង២៤លាននាក់ធ្លាប់ទទួលបានចំណេះដឹងនិងបទពិសោធពីគេហទំព័រមួយនេះកន្លងមក។ វានឹងតម្រង់ទិសអ្នកឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះដំបូងចាប់តាំងពីភាសា HTML & CSS, JavaScript, jQuery, PHP, Python និង Ruby ជាដើម។
២. គេហទំព័រ GitHub :
ពុំមានអ្នកជំនាញណាមួយដែលអាចចងចាំនូវកូដទាំងអស់បានរហូតនោះទេ ហើយមានពេលខ្លះក៏រាវរកសៀវភៅមកដោះស្រាយបញ្ហាម្តងៗដែរ។ ជម្រើស GitHub នឹងជាតម្រូវការដែលអ្នកចង់បាន ដោយប្រមូលផ្តុំនូវសៀវភៅកូដជាង៥០០ក្បាល នៃភាសា៨០ផ្សេងៗពីគ្នា។ ជាទូទៅអ្នកចូលរួមសហការរមែង Update នូវអ្វីដែលថ្មីចូលគេហទំព័រមួយនេះជាញឹកញាប់។
៣. គេហទំព័រ W3School :
ជាគេហទំព័រមួយដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ អ្នកអាចសិក្សាការសរសេរកូដតាម Online ដោយមានមូលដ្ឋានគ្រឹះនៃភាសាសំខាន់ៗជាច្រើនដូចជា HTML, CSS, JavaScript, PHP, AngularJS, SQL, Bootstrap, Node.js និង jQuery។ មិនតែប៉ុណ្ណោះបន្ទាប់ពីបង្រៀនអ្នកឱ្យចប់មួយមុខវិជ្ជាហើយ អ្នកក៏អាចសាកល្បងដោះស្រាយលំហាត់ទៅតាមកញ្ចប់សិក្សានីមួយៗ ថ្វីបើរកដំណោះស្រាយមិនបាន គេហទំព័រមួយនេះក៏មានផ្តល់នូវជំនួយជាចម្លើយបង្កប់មួយផ្នែកធំផងដែរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://tech.sabay.com.kh/article/1330707