កម្មវិធីចុះកម្មសិក្សាលើកទី៥ របស់សិស្សានុសិស្សថ្នាក់ទី៦

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី៥ របស់សិស្សានុសិស្សថ្នាក់ទី៦ ទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ​”វត្តភ្នំដូនពេញ” ​ដែលសព្វថ្ងៃហៅកាត់ថា វត្តភ្នំ។
កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីរមណីយដ្ឋានវត្តភ្នំ ដែលជាទីកន្លែងទាក់ទងនឹងប្រភពដើមកំណើតរាជធានីភ្នំពេញ។  
២. ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី។
៣. ស្គាល់ឈ្មោះទីតាំងភូមិសាស្ត្រ និងមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។
៤. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាមទីសាធារណៈ។
៥. រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
៦. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុង ចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
ក្រៅពីកាសិក្សាមេរៀននៅក្នុងសៀវភៅ សាលារៀនអន្តរទ្វីប អាមេិកាំង តែងតែរៀបចំដឹកនាំសិស្សចុះកម្មសិក្សា និងដំណើទស្សនៈកិច្ចសិក្សាទៅកាន់ទីតាំងប្រវត្តិសាស្រ្តនានាផ្ទាល់ដើម្បីឱ្យសិស្សបានស្វែងយល់ពីទិទ្ធភាពជាក់ស្តែង។