អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “កាហ្វេមានទាំងគុណសម្បត្តិ និងគុណវិបត្តិ”
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE #AmericanInterconSchool
បច្ចុប្បន្ននេះ យើងសង្កេតឃើញថាកាហ្វេកំពុងពេញនិយមសម្រាប់យុវវ័យ អ្នកធ្វើការ និងអ្នកជំនួញ។ ថ្ងៃនេះយើងខ្ញុំសូមលើកពីគុណសម្បត្តិ និងគុណវិបត្តិរបស់កាហ្វេ។
កាហ្វេសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមានពីធម្មជាតិនៅក្នុងគ្រាប់កាហ្វេ។ ជាធម្មតាកាហ្វេ240មិលី្លលីត្រមាន វីតាមីន B2 11% វីតាមីន B5 6% វីតាមីន B1 2% វីតាមីន B3 2% Folate 1% ម៉ង់ហ្គាណែស 3% ប៉ូតាស្យូម ៣% ម៉ាញ៉េស្យូម 2% និងផូស្វ័រ 1%។ នេះប្រហែលជាមិនច្រើនទេ ប៉ុន្តែព្យាយាមគុណវាជាមួយនឹងចំនួនពែងដែលអ្នកញ៉ាំក្នុងមួយថ្ងៃ វាអាចបន្ថែមដល់ផ្នែកសំខាន់នៃការទទួលទានសារធាតុចិញ្ចឹមប្រចាំថ្ងៃរបស់អ្នក។ កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាសារធាតុរំញោចដែលអាចជួយពង្រឹងមុខងារខួរក្បាល និងជំរុញការរំលាយអាហារ។
ប៉ុន្តែកាហ្វេមួយពែងមានផ្ទុកជាតិកាហ្វេអ៊ីនចាប់ពី30-300មីលីក្រាម។ ជាតិកាហ្វេអ៊ីន គឺជាភ្នាក់ងាររំញោចនៅក្នុងខួរក្បាលរបស់អ្នក វារារាំងមុខងារនៃសារធាតុបញ្ជូនសរសៃប្រសាទ ដែលរារាំង (អរម៉ូនខួរក្បាល) ហៅថា adenosine។ តាមរយៈការទប់ស្កាត់ adenosine ជាតិកាហ្វេអ៊ីនបង្កើនសកម្មភាពនៅក្នុងខួរក្បាលរបស់អ្នក និងបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទផ្សេងទៀតដូចជា norepinephrine និង dopamine។ ហើយមួយវិញទៀត ជាតិកាហ្វេអ៊ីន អាចធ្វើឱ្យកើនសម្ពាធឈាម ទោះបីជាការកើនសម្ពាធឈាមនេះ ក្នុងរយៈពេលខ្លីក៏ដោយ ក៏អាចមានផលមិនល្អដែរ ពិសេសពេលសម្ពាធឈាមកើនឡើងញឹកញាប់ជាប្រចាំបែបនេះ។ ហើយការញ៉ាំជាតិកាហ្វេអ៊ីនញឹកញាប់ អាចធ្វើឱ្យកើនកម្រិតជាតិស្ករក្នុងឈាម។ កត្តាទាំងនេះ អាចធ្វើឱ្យអ្នកញ៉ាំកាហ្វេ ប្រឈមនឹងជំងឺបេះដូង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.healthline.com/nutrition/coffee-good-or-bad#TOC_TITLE_HDR_2
https://hellokrupet.com/របបអាហារ/គន្លឹះពីអាហារសុខភាពផ្សេងទៀត/64995/