អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ៖ “ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា”
អត្ថបទដកស្រង់ដោយ៖ សាត សារឿន
#MJQE#AmericanInterconSchool
ការអភិវឌ្ឍនៃបច្ចេកវិទ្យាថ្មីជួយសង្រ្គោះជីវិតមនុស្សបែបវិជ្ជសាស្រ្ត និងភាពសម្បូរបែបនៃសម្ភារៈប្រើប្រាស់ដោយទំនើបកម្ម ធ្វើឱ្យការងារក្នុងជីវភាពប្រចាំថ្ងៃបានប្រសើរឡើង និងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង។ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបដែលយើងរស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ និងរបៀបដែលយើងប្រាស្រ័យទាក់ទងគ្នាក្នុងបរិយាកាសជាមួយអ្វីគ្រប់យ៉ាងដែលនៅជុំវិញសង្គមនាពេលបច្ចុប្បន្ន ឥទ្ធិពលនៃបច្ចេកវិទ្យាគឺខ្ពស់ជាងអ្វីដែលយើងរំពឹងទុក។
ការច្នៃប្រតិដ្ឋបច្ចេកវិទ្យាគឺជាគំនិតពង្រីកដោយសមត្ថភាពមនុស្ស។ ការច្នៃប្រតិដ្ឋកើតឡើងក្នុង ខណៈពេលដែលគំនិតនៃការច្នៃប្រតិដ្ឋបានកំណត់យ៉ាងត្រឹមត្រូវ និងមានអត្ថន័យយ៉ាងទូលំទូលាយសម្រាប់មនុស្សជាច្រើនដែលបាននិងកំពុងអភិវឌ្ឍសមត្ថភាព ជាពិសេសការយល់ដឹងជាច្រើននៅក្នុងពិភពអ្នកសិក្សា និងតម្រូវការដំណើរការអាជីវកម្មក្នុងសង្គមអ្នកជំនួញ។ ការច្នៃប្រតិដ្ឋបច្ចេកវិទ្យាគឺជាផលិតផល ឬដំណើរការថ្មី ឬប្រសើរឡើង ដែលលក្ខណៈបច្ចេកវិទ្យាមានភាពខុសគ្នាយ៉ាងខ្លាំងបើធៀបកាលពីសម័យមុន។ ការច្នៃប្រតិដ្ឋផលិតផលបច្ចេកវិទ្យាដែលបានអនុវត្តគឺជាផលិតផលថ្មី បែបទំនើបកម្ម (ការច្នៃប្រតិដ្ឋផលិតផល) ឬដំណើរការនៅក្នុងកម្មវិធី (ការច្នៃប្រតិដ្ឋដំណើរការ) ដែលត្រូវបាននាំយកមកបង្ហាញនៅក្នុងទីផ្សារការងារ និងទីផ្សារទំនើបបែបសេរី។
ទំនាក់ទំនងរវាងបច្ចេកវិទ្យា និងការច្នៃប្រតិដ្ឋបច្ចេកវិទ្យាធៀបនឹងការច្នៃប្រតិដ្ឋបច្ចេកវិទ្យាគឺជាឧបករណ៍សម្រាប់ការច្នៃប្រតិដ្ឋរបស់មនុស្សបង្កើតដោយសមត្ថភាព។ ការច្នៃប្រតិដ្ឋគឺជាការ អនុវត្តបច្ចេកវិទ្យាដើម្បីកែលម្អដំណើរការដែលមានស្រាប់ ផលិតផល ឬសេវាកម្មកាន់តែងាយស្រួលប្រើប្រាស់ និងមានផាសុកភាពនៅពេលដែលមនុស្សមានមហិច្ឆតា បានជំរុញសន្ទុះទឹកចិត្តឱ្យមានការកែលម្អទៅមុខឥតឈប់ឈរ ដោយការប្រកួតប្រជែងក្នុងការច្នៃប្រតិដ្ឋបែបបច្ចេកវិទ្យាក៏បានផ្តល់ផលជាវិជ្ជមានតាមរយៈគុណសម្បតិ្តដូចជា៖
- បច្ចេកវិទ្យាកំពុងបង្កើនប្រសិទ្ធភាពគួរឱ្យកត់សម្គាល់
- ជួយអាជីវកម្មនៅទូទាំងវិស័យឧស្សាហកម្មជាច្រើន
- ជួយបង្កើនឱកាសការងារដល់អ្នកមានសមត្ថភាព និងការសិក្សាស្រាវជ្រាវ
- ជួយបង្កើនទំនាក់ទំនងកាន់តែប្រសើររវាងមនុស្សទូទាំពិភពលោក
- បង្កើនវិធីសាស្រ្តរៀនផ្សេងគ្នា តាមចំណូលចិត្ត និងនិស្ស័យ។
ទន្ទឹមនិងគុណសម្បត្តិនៃបច្ចេកវិទ្យា ក៏បង្ហាញឱ្យឃើញពីគុណវិបតិ្តផងដែរដូចខាងក្រោម៖
- ការបែងចែកសង្គម បង្កើតឱ្យមានគម្លាតរវាងអ្នកវិទ្យាសាស្ត្រ និងអ្នកអសមត្ថភាព
- ធ្វើឱ្យមនុស្សខ្ជិលច្រអូស ពឹងផ្អែកលើឧបករណ៍ប្រើប្រាស់ទំនើបៗជំនួសកម្លាំងមនុស្ស
- អាចជាការរំខានឧបករណ៍ប្រើប្រាស់ទំនើបមានផលប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វលើកលោកផែនដី៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://kh.usembassy.gov/km/ambassador-heidts-op-ed-technology-km/