ញ៉ាំទឹកក្រូចឆ្មារពេលព្រឹក អាចផ្តល់អត្ថប្រយោជន៍៥យ៉ាង ដល់សុខភាព

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទៈ "ញ៉ាំទឹកក្រូចឆ្មារពេលព្រឹក អាចផ្តល់អត្ថប្រយោជន៍៥យ៉ាង ដល់សុខភាព”
អត្ថបទដកស្រង់ដោយ :  លឿង វិបុល
#MJQE #AmericanInterconSchool      

ទឹកក្រូចឆ្មារ ជាភេសជ្ជៈមួយប្រភេទដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ ជាក់ស្តែង វីតាមីន C ក៏ដូចជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមាននៅក្នុងទឹកក្រូចឆ្មារ អាចជួយផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ជាពិសេសនៅពេលដែលយើងញ៉ាំវានៅពេលព្រឹក។ ខាងក្រោមនេះ គឺអត្ថប្រយោជន៍ទាំង៥នៃការញ៉ាំទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ៖

១. បង្កើនជាតិទឹក :
ទឹកក្រូចឆ្មារ ជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារដែលអាចជួយបង្កើនការញ៉ាំទឹកកាន់តែច្រើនឡើង ហើយនៅពេលដែលរាងកាយយើងផ្ទុកសារធាតុទឹកគ្រប់គ្រាន់ នោះនឹងអាចជួយជំរុញការរំលាយអាហារ ទ្រទ្រង់សុខភាពស្បែក និងជួយឱ្យមុខងាររាងកាយដំណើរការយ៉ាងរលូន។

២. គ្រប់គ្រងទម្ងន់ :
ជាមួយគ្នានេះដែរ ទឹកក្រូចឆ្មារក៏អាចជួយសម្រកទម្ងន់ដោយធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត និងទ្រទ្រង់ដល់ការធ្វើមេតាប៉ូលីស។ កត្តាទាំង២នេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងទម្ងន់ឱ្យនៅសមល្មម។

៣. ទ្រទ្រង់សុខភាពបេះដូង :
លើសពីនេះ ទឹកក្រូចឆ្មារក៏អាចជួយឱ្យសុខភាពបេះដូងប្រសើរឡើង ដោយជួយធ្វើឱ្យសម្ពាធឈាមចុះទាប ហើយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រមទាំងការពារពីការបំផ្លាញសរសៃឈាមយ៉ាងមានប្រសិទ្ធភាព។

៤. បញ្ចៀសក្រួសតម្រងនោម :
អាស៊ីដ Citric នៅក្នុងក្រូចឆ្មារ អាចជួយបញ្ចៀសការកើតក្រួសតម្រងនោម ដោយបង្កើនកម្រិតស៊ីត្រាតក្នុងទឹកនោម។ យ៉ាងណាមិញ ការញ៉ាំទឹកក្រូចឆ្មារច្រើនជ្រុល អាចរួមចំណែកដល់ការកើតក្រួសតម្រងនោមចំពោះមនុស្សមួយចំនួនទៅវិញ ដោយសារតែសារធាតុ Oxalate នៅក្នុងក្រូចឆ្មារ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://hellokrupet.com/របបអាហារ/រូបមន្តសុខភាព/182329/