អត្ថបទព័ត៌មានស្តីពីសហគមន៍
ក្រោមប្រធានបទៈ “អត្ថប្រយោជន៍ល្អៗទាំង៩ ពីការងារស្ម័គ្រចិត្ត និងការជួយអ្នកដទៃ”
អត្ថបទដកស្រង់ដោយ : ស៊ូ សុជាតា
#MJQE #AmericanInterconSchool
ការស្ម័គ្រចិត្តបរិច្ចាគពេលវេលា ថវិកា ឬក៏កម្លាំងថាមពលទៅជួយអ្នកដទៃ ទោះមិនបានធ្វើឱ្យពិភពលោកទាំងមូលមើលទៅប្រសើរភ្លាមៗ ប៉ុន្តែវាធ្វើឱ្យអ្នកទទួលបានភាពរីកចម្រើនជាងមុន។ ការសិក្សាបានរកឃើញថា ការស្ម័គ្រចិត្តជួយទៅដល់សហគមន៍ ជាកត្តានាំឱ្យយើងរីករាយ មានសុភមង្គល ដែលនាំឱ្យមានសុខភាពផ្លូវចិត្តកាន់តែប្រសើរ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអត្ថប្រយោជន៍១០ចំណុច ដែលអ្នកនឹងទទួលបានបន្ទាប់ពីផ្តល់ជំនួយទៅកាន់អ្នកដទៃ៖
១. ទទួលបានអារម្មណ៍ល្អៗ :
ពេលដែលយើងបានជួយអ្នកដទៃ វាអាចបណ្តុះសិរីរាង្គខួរក្បាលឱ្យមានការផ្លាស់ប្តូរទាញភ្ជាប់ទៅនឹងសុភមង្គល។ ការពង្រឹងអារម្មណ៍ល្អ និងសុខុមាលភាព អាចបណ្តាលមកពីភាពសកម្មរបស់រាងកាយ ដែលទទួលបានមកពីការស្ម័គ្រចិត្តដោយសុទ្ធចិត្ត ហើយវាធ្វើឱ្យយើងកាន់តែសកម្មនៅក្នុងសង្គមបានច្រើនជាងមុន។
២. ជំរុញអារម្មណ៍ឱ្យមានភាពជាម្ចាស់ :
ការជួយទៅកាន់អ្នកដទៃ អាចជួយឱ្យយើងបង្កើតបានមិត្តថ្មីៗ ហើយមានទំនាក់ទំនងកាន់តែជិតស្និតនៅក្នុងសហគមន៍ ដែលជំរុញបន្ថែមនូវភាពស្និទ្ធស្នាល និងភាពជាម្ចាស់។ សកម្មភាពជួយដែលមានឱកាសជួបមុខគ្នាដោយផ្ទាល់ ដូចជាការស្ម័គ្រចិត្តចុះចែកអាហារ អាចជំរុញឱ្យកាត់បន្ថយភាពឯកា និងទម្លាប់ ផ្តាច់ខ្លួននៅដាច់ដោយឡែក។
៣. បង្កើតគោលបំណង :
ការសិក្សាមួយបានបង្ហាញថា ការជួយ ឬស្ម័គ្រចិត្ត បានអន្ទងចំណូលចិត្តមនុស្សឱ្យមានលំនឹង ការកំណត់គោលបំណង ឬគោលដៅ និងស្វែងរកអត្តសញ្ញាណនៃខ្លួនឯង។ ដោយហេតុថា ការជួយអ្នកដទៃធ្វើឱ្យអារម្មណ៍របស់អ្នកហាក់ទទួលបានរង្វាន់អ្វីមួយ ដែលជួយបំពេញភាពខ្វះចន្លោះ និងបង្កើនថាមពល ផ្តល់អំណាចទៅកាន់ខ្លួនឯង ស្គាល់ពីអ្វីដែលខ្លួនចង់បាន។
៤. ពង្រឹងទស្សនៈវិជ្ជមាន :
ការជួយអ្នកដទៃ ជាពិសេសអ្នកដែលទទួលបានឱកាស ឬសំណាងតិចតួចជាងខ្លួនអ្នក គឺអាចជួយ បណ្តុះការគិត ដោយផ្អែកលើទស្សនៈ ឬគោលជំហរច្បាស់មួយ ហើយនឹងជំរុញឱ្យអ្នកមានភាពវិជ្ជមាននៅក្នុងស្ថានភាពបច្ចុប្បន្ន។
៥. បណ្តុះឥទ្ធិពល :
ការសិក្សាមួយបានរកឃើញថា នៅពេលដែលមនុស្សកាន់តែបង្ហាញស្នាដៃ នោះក៏កាន់តែជំរុញឱ្យអ្នកដទៃធ្វើដូច្នោះដែរ។ ឥទ្ធិពលនេះអាចបញ្ជូនតាមរយៈសហគមន៍ នាំឱ្យបុគ្គលជាច្រើនទៀតមានការផ្លាស់ប្តូរ ដោយងាកទៅផ្តល់តម្លៃនៃកិច្ចការស្ម័គ្រចិត្ត ឬជួយអ្នកដទៃ ដែលធ្វើឱ្យមនុស្សចេះជួយគ្នាមានចំនួនកើនឡើងច្រើនជាងមុន។
៦. ជួយឱ្យអ្នកមានអាយុវែង :
ការស្ម័គ្រចិត្តជួយអ្នកដទៃបានទៀងទាត់ អាចអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកឱ្យចេះគ្រប់គ្រងនូវភាពតាន តឹង និងកាត់បន្ថយជំងឺរ៉ាំរ៉ៃផងដែរ។ ទន្ទឹមគ្នានោះវាក៏បានទាញស្មារតីឱ្យចេះពេញចិត្តជាមួយនឹងខ្លួនឯងបានច្រើនជាងមុន។
៧. មានថាមពលបន្តទៅមុខ :
ការជួយអ្នកដទៃក៏បានបង្រៀនឱ្យអ្នកចេះជួយខ្លួនឯងផងដែរ ប្រសិនបើអ្នកមានបទពិសោធលំបាកពីមុនមក វាក៏ជាវិធីមួយជួយឱ្យអ្នកអាចត្រឡប់ទៅស្វែងយល់ពីស្ថានភាពរបស់អ្នកកាលពីមុន។ ស្ម័គ្រចិត្តគឺជាការផ្តល់អ្វីមួយដោយគ្មានក្ដីរំពឹងផលសងត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែតែងតែបណ្តុះនូវក្ដីសង្ឃឹមទៅកាន់ខ្លួនអ្នក។
៨. ជំរុញសេចក្ដីគោរពទៅកាន់ខ្លួនឯង :
មនុស្សដែលមានឱកាសស្ម័គ្រចិត្តត្រូវបានគេរកឃើញថា មានការគោរពខ្លួនឯងខ្ពស់ (High self-esteem) ហើយក៏នាំឱ្យបុគ្គលប្រភេទនេះមានទំនុកចិត្តលើខ្លួនឯងខ្ពស់ដូចគ្នា។ ទន្ទឹមគ្នានោះវាក៏អាចជំរុញសុខុមាលភាពគ្រប់ផ្នែកទាំងអស់។ អត្ថប្រយោជន៍នៃការស្ម័គ្រចិត្ត ឬជួយអ្នកដទៃ វាអាស្រ័យលើថា តើអ្នកអនុវត្តន៍មានភាពស្ថិតស្ថេរដែរឬទេ? ដូច្នេះហើយ ការជួយអ្នកដទៃឱ្យមានភាពទៀងទាត់ នោះទំនុកចិត្តខ្ពស់ក៏នឹងកើនឡើងទៅតាមនោះដែរ។
៩. បង្កើតមិត្តភាពរឹងមាំ :
នៅពេលអ្នកជួយអ្នកដទៃ គឺអ្នកកំពុងតែផ្តល់ក្ដីរំភើបទៅកាន់ពួកគេ។ អ្នកអាចអនុវត្តន៍ជាមួយមិត្តភក្តិផ្ទាល់តែម្តង ដើម្បីពង្រឹងមិត្តភាព។ ការក្លាយជាបំណែកមួយក្នុងភាគល្អ ហើយផ្តល់ទៅកាន់មិត្តរបស់អ្នក វាជំរុញឱ្យមិត្តភាពមានរយៈពេលយូរអង្វែង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://education.ams.com.kh/life-education/news/top-10-benefits-of-volunteering-and-helping-others