អាហារ៣ប្រភេទ ដែលគួរចៀសវាងបរិភោគអំឡុងពេលរដូវភ្លៀង

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អាហារ៣ប្រភេទ ដែលគួរចៀសវាងបរិភោគអំឡុងពេលរដូវភ្លៀង”
អត្ថបទដកស្រង់ដោយ : លាង សត្យា
#MJQE #AmericanInterconSchool

រដូវភ្លៀង គឺជារដូវដែលសម្បូរទៅដោយបន្លែ និងផ្លែឈើជាច្រើន តែវាក៏ជារដូវដែលមានអត្រាពុលអាហារ រាក និងជំងឺផ្សេងៗទៀតខ្ពស់ដែរ។ ក្នុងរដូវនេះ សមត្ថភាពរំលាយអាហាររបស់យើងចុះខ្សោយ ដូច្នេះយើងត្រូវប្រយ័ត្នក្នុងការញុំាអាហារ។ តើយើងគួរចៀសវាងញុំាអាហារណាខ្លះក្នុងអំឡុងពេលរដូវភ្លៀងនេះ?

បើយោងតាម លោកស្រ្តីវេជ្ជបណ្ឌិត Akanksha Mishra ជំនាញផ្នែកអាហារូបត្ថម្ភ បានលើកឡើងថា           “រដូវភ្លៀងគឺជាពេលវេលានៃការបង្ករោគដូចជា ក្អក ផ្តាសាយ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និងរលាកសួត។ ដូច្នេះយើងត្រូវញុំាអាហារដែលមានតុល្យភាព និងស្រួលក្នុងការរំលាយ”។ យើងត្រូវចៀសវាងអាហារ៣ប្រភេទដូចជាដូចខាងក្រោម៖

១. អាហារបំពង :
ការញ៉ាំអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ពេលពួកវាទៅដល់ពោះវៀនធំ ពួកវាត្រូវបានបំបែកទៅជាអាស៊ីដខ្លាញ់ដែលបណ្តាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កទៅជារាក។

២. ភេសជ្ជៈមានជាតិហ្គាស :
ភេសជ្ជៈមានជាតិហ្គាសអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្តាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើមពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយរបស់យើង។

៣. អាហារនិងបន្លែឆៅ :
អាហារនិងបន្លែឆៅសម្បូរទៅដោយបាក់តេរី និងវីរុស។ វាអាចធ្វើឱ្យយើងរាក ឬឆ្លងមេរោគចូលក្រពះ និងពោះវៀន។ យើងត្រូវលាងបន្លែ ត្រី សាច់ និងផ្លែឈើឱ្យបានស្អាតល្អ ជាពិសេសបន្លែស្លឹក និងផ្សិត ព្រោះសីតុណ្ហភាព និងសំណើមនៅក្នុងរដូវភ្លៀងអំណោយផលដល់ការលូតលាស់បាក់តេរី និងមេរោគផ្សិតលើបន្លែស្លឹក និងផ្សិត។ លើសពីនេះទៅទៀតយើងត្រូវញុំាអាហារដែលឆ្អិនល្អដើម្បីចៀសវាងការឆ្លងមេរោគផ្សេងៗ និងត្រូវញុំាទឹកឱ្យបានច្រើនចៀសវាងការខ្សោះជាតិទឹក៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cnc.com.kh/detail/news/30980