អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ៖ “គន្លឹះ៤ចំណុចកាត់បន្ថយភាពសោកស្ដាយក្នុងការរស់នៅ”
អត្ថបទដកស្រង់ដោយ : រ៉ុង ណារីន
#MJQE #AmericanInterconSchool
ការរស់នៅក្នុងស្ថានភាពខ្លួនឯង ការបំពេញភារកិច្ចដែលផ្តល់គុណតម្លៃទៅកាន់ជីវិត ហ៊ានបង្ហាញពីចំណាប់អារម្មណ៍ ជាកត្តាកាត់បន្ថយនូវភាពស្ដាយក្រោយក្នុងដំណើរជីវិត។ ខាងក្រោមនេះគឺជាគន្លឹះ៤ចំណុចដើម្បីជួយឱ្យចិត្តស្ងប់ មិនមានការសោកស្តាយនៅក្នុងជីវិតរស់នៅ៖
១. រស់ក្នុងស្ថានភាពខ្លួនឯង : ចំណុចនេះគឺលើកទឹកចិត្តឱ្យយើងរស់តាមបែបស្ថានភាពជីវិតដែលខ្លួនបានដាក់ក្ដីរំពឹង ចង់ឃើញខ្លួនឯងក្លាយទៅជាអ្វីមួយនៅថ្ងៃអនាគតតាមរយៈឧត្តមគតិផ្ទាល់ខ្លួន ដោយមិនមែនជាការរស់នៅដើម្បីចង់ឱ្យអ្នកដទៃសរសើរតែមួយមុខនោះទេ។ ការជ្រើសរើសយកកិច្ចការដែលស្របជាមួយឧបនិស្ស័យ ឬសមត្ថភាព និងតម្រូវការ ចៀសវាងការធ្វើតាមលំអានផ្លូវនៃការរំពឹងពីអ្នកដទៃ ឬមជ្ឈដ្ឋានណាមួយ។
២. បំពេញកិច្ចការឆ្លើយតបនឹងគុណតម្លៃជីវិត : អ្នកដែលស្រឡាញ់ការងារ ឬកំពុងបំពេញមានភាពពាក់ព័ន្ធ ពួកគេមើលឃើញថា អ្វីដែលកំពុងធ្វើនៅពេលនេះ បានភ្ជាប់នឹងអ្វីដែលពួកគេចង់បាននៅពេលក្រោយ។
• ស្វ័យភាព : ការត្រួសត្រាយបង្កើតភាពច្បាស់លាស់ចំពោះខ្លួនឯងដែលជំរុញឱ្យមានភាពងាយស្រួលក្នុងការអនុវត្តនូវគំនិតថ្មីៗ។
• ជំនាញ : ពួកគេរំពឹងថា អ្វីដែលកំពុងធ្វើអាចអភិវឌ្ឍន៍ខ្លួនឯង និងផ្តល់នូវជំនាញមួយដែលអាចប្រើការបាន។
• មានគោលបំណង : ពួកគេយល់ថា អ្វីដែលកំពុងបំពេញអាចផ្តល់នូវមរតកមួយដ៏ល្អទៅកាន់ឯកជនភាពជីវិតរបស់ពួកគេ។
៣. រក្សាមិត្តភាព : ការរក្សាទំនាក់ទំនងជាមួយនឹងមិត្ត ឬការភ្ជាប់ទំនាក់ទំនងទៅក្នុងសង្គមខាងក្រៅជំរុញឱ្យអាយុរស់នៅមានរយៈពេលវែង និងមានសុខុមាលភាពល្អជាងមុន។
៤.បង្កើតសុភមង្គល : ពេលខ្លះអ្នកប្រហែលជាយល់ថា សុភមង្គលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែជាក់ស្ដែងភាពរីករាយ និងសុភមង្គលពិតប្រាកដគឺនៅពេលបច្ចុប្បន្ននេះតែម្តង។ ដូច្នេះទៅទីកន្លែងដែលផ្តល់ជូននូវសុភមង្គល និងបរិយាកាសថ្មីៗ ដើម្បីទទួយបានបទពិសោធបន្ថែម ឬធ្វើសកម្មភាពផ្សេងៗទៀត ដែលជំរុញការវិវឌ្ឍ និងការលូតលាស់ដែលមានដូចជា ធ្វើលំហាត់ប្រាណ បរិភោគអាហារមានសារធាតុចិញ្ចឹម រក្សាតុល្យភាពទម្ងន់ សន្សំលុយ ចំណាយពេលបន្ថែមជាមួយគ្រួសារ កាត់បន្ថយការលេង បណ្តាញសង្គម កាត់បន្ថយការចំណាយមិនចាំបាច់ រួមទាំងសកម្មភាពទាំងឡាយណាដែលធ្វើហើយ ផ្តល់ផលវិជ្ជមានទៅកាន់ដំណើរនៃការស់នៅ។
ការរស់នៅប្រកបដោយសុភមង្គលគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ការចេះអត់ឱន យោគយល់ អធ្យាស្រ័យ ភាពស្មោះត្រង់ និងការផ្តល់តម្លៃឱ្យគ្នាគឺជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពសោកស្តាយក្នុងការរស់នៅ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/life-education/news/4-tips-to-reduce-sadness-in-life