អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទៈ “គុណវិបត្តិទាំង៥នៃឡានអគ្គិសនី”
អត្ថបទដកស្រង់ដោយ : អ៊ូ ពិសាល
#MJQE #AmericanInterconSchool
រថយន្តអគ្គិសនី មានភាពរហ័ស មានប្រសិទ្ធភាព និងភាគច្រើនមិនប៉ះពាល់ដល់បរិស្ថាន។ ទោះបីជាឡាន អគ្គិសនី មានការវិវត្តប្រសើរឡើងគួរឱ្យកត់សម្គាល់បែបនេះក៏ដោយ ប៉ុន្តែជាមួយបច្ចេកវិទ្យាថ្មី ដោយមានភាពខុសប្លែកពីគេ ដែលគួរជាទីចាប់អារម្មណ៍ តែងតែនាំមកនូវគុណវិបត្តិមួយចំនួនដែលចាំបាច់ត្រូវយកមកពិចារណាមានដូចខាងក្រោម៖
១. ថាមពលរត់របស់ថ្មមានកំណត់ :
រថយន្តសាំងជាមធ្យមអាចធ្វើដំណើរបានយ៉ាងងាយ បួន ឬប្រាំរយម៉ាយលើធុងសាំង។ រថយន្តម៉ាស៊ូតអាចធ្វើបានជិត 700ម៉ាយ។ ឧទាហរណ៍ រថយន្តម៉ាក Peugeot e-208 ដែលប្រើអគ្គិសនីទាំងអស់ ត្រូវការបញ្ចូលថ្មឡើងវិញរៀងរាល់ 217ម៉ាយ។ នោះមានន័យថាត្រូវសាកថ្មរៀងរាល់ 10ថ្ងៃម្តងសម្រាប់រថយន្ត Peugeot e-208 ឬ៣ដងក្នុងមួយខែ។
២. វិបត្តិអាយុកាលថ្ម :
មនុស្សជាច្រើនព្រួយបារម្ភអំពីរយៈពេលដែលថ្មឡានអគ្គិសនីរបស់ពួកគេថានឹងអាចប្រើប្រាស់បានយូររហូតដល់ពេលណា។ ការយល់ស្របជាទូទៅគឺថាវាគួរតែមានរយៈពេលប្រហែល ១០-២០ឆ្នាំ និងរហូតដល់ 150,000ម៉ាយ។ ទម្រង់នៃការបើកបរដែលបានវាស់វែង និងទម្លាប់នៃការសាកថ្មយ៉ាងប្រុងប្រយ័ត្នទាំងពីរជួយពន្យារអាយុកាលរបស់ថ្មឡានអគ្គិសនី ហើយប្រសិនបើអ្នកទិញរថយន្តថ្មីពីក្រុមហ៊ុន គឺរៀងរាល់ពីរ ទៅបីឆ្នាំម្តង នោះអ្នកនឹងត្រូវបានធានារ៉ាប់រងរបស់ក្រុមហ៊ុន។
៣. ទីតាំងសាកថ្មមានកម្រិត :
ទោះជានៅក្នុងទីក្រុង សម្រាប់ទីតាំង និងភាពងាយស្រួលក្នុងការរកកន្លែងសាកថ្មឡានអគ្គិសនី នៅតែជាកង្វល់ទៅលើការពិចារណាដែលប្រជាជនចង់ប្រើប្រាស់រថយន្តអគ្គិសនី។ ថ្វីត្បិតទីតាំងសាកថ្មរថយន្តអគ្គិសនីមានការរីកចម្រើន និងបន្តការកើនក៏ពិតមែន ក៏ប៉ុន្តែនៅតែយឺតយ៉ាវ ខណៈពេលដែលវាមិនមានភាពស្មើគ្នាបើប្រៀបធៀបទៅនឹងស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុងដែលមានច្រើនលើសលុប។ លើសពីនេះទៅទៀត ដើម្បីបញ្ចូលថាមពលអគ្គិសនី ត្រូវការពេលយូរបើធៀបនឹងការចាក់សាំងចូលក្នុងធុងសាំងរបស់រថយន្ត។
៤. ប្រើពេលវេលាសាកថ្មយូរ :
ការចាក់សាំងមួយពេញចំពោះរថយន្តប្រើប្រាស់សាំង ឬម៉ាស៊ូត អាចចំណាយពេលត្រឹមតែ5នាទីប៉ុណ្ណោះ។ តែការសាកថ្មរថយន្តអគ្គិសនី ចំណាយពេលពី30នាទី ទៅ១ម៉ោងដោយប្រើឆ្នាំងសាករហ័សបច្ចេកទេសចុងក្រោយ។
៥. ផលប៉ះពាល់បរិស្ថាន :
ការបំភាយចំហាយពុលទៅក្នុងបរិស្ថានរបស់រថយន្តអគ្គិសនី គឺស្មើសូន្យ ហើយវិធីសាស្រ្តនៃការផលិតអគ្គិសនី ក៏មិនប៉ះពាល់ដល់បរិស្ថានដែរ។ ក៏ប៉ុន្តែការបង្កើតកញ្ចប់ថ្ម lithium-ion សម្រាប់រថយន្តអគ្គិសនីគឺមានគ្រោះថ្នាក់ដល់បរិស្ថានជាងដំណើរការផលិតសម្រាប់រថយន្តដែលប្រើសាំងជាមធ្យម។
សរុបមករថយន្តអគ្គិសនីអាចជាជម្រើសដ៏ល្អ ដែលលោកអ្នកគួរពិចារណាដូចជា ការចំណាយទាបទៅលើការធ្វើដំណើរជិតៗនៅក្នុងក្រុង ប្រសិនបើអ្នករស់នៅកន្លែងដាច់ស្រយាល ឬនៅទីតាំងដែលមិនអនុញ្ញាតឱ្យអ្នកស្វែងរកកន្លែងសាករថយន្តអគ្គិសនីរបស់អ្នកបានយ៉ាងងាយស្រួល នោះរថយន្តសាំងធម្មតា ឬម៉ាស៊ូត ជាល្អបំផុត។
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.carwow.co.uk/guides/choosing/disadvantages-of-electric-cars#gref