ស្វែងយល់ពីការថែទំាត្រចៀក និងអនាម័យត្រចៀក

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “ស្វែងយល់ពីការថែទំាត្រចៀក និងអនាម័យត្រចៀក”
អត្ថបទដកស្រង់ដោយ : ឃៀង វាសនា
#MJQE #AmericanInterconSchool

ជាទូទៅសរីរាង្គរបស់មនុស្សយើងកន្លែងណាក៏សំខាន់ និងត្រូវចេះថែទាំ និងអនាម័យ ដូច្នេះខ្ញុំសូមលើកយកផ្នែកមួយនៃរាងកាយមកបង្ហាញគឺត្រចៀក។ ត្រចៀកត្រូវបានគេប្រើប្រាស់សម្រាប់ការ   ស្តាប់នូវសំឡេងដែលនៅជុំវិញខ្លួន ហើយវាក៏មាននាទីក្នុងការរក្សាលំនឹងរបស់សារពាង្គកាយផង    ដែរ។ ត្រចៀករបស់មនុស្សត្រូវបានគេចែកចេញជាបីតំបន់គឺ ត្រចៀកក្រៅ ត្រចៀកកណ្តាល និងត្រចៀកក្នុង។ ដើម្បីថែទាំត្រចៀក និងការស្តាប់ឮក្នុងការថែទាំកុំឱ្យធូលី កម្ទេចកម្ទី ឬទឹកចូលក្នុងត្រចៀក កុំយកឈើ ឬដែកខ្វាវរុកខ្វេះរន្ធត្រចៀក ដែលជាដំណោះស្រាយដ៏ងាយស្រួលមួយសម្រាប់ដោះស្រាយតម្រូវការអនាម័យត្រចៀកទូទៅ និងជាជម្រើសដ៏ពេញនិយមនៅក្នុងពិភពនៃការថែទាំ    របួស។

ចំពោះផលប៉ះពាល់លើមនុស្សវិញ តម្បារសំឡីត្រូវបានគេប្រើប្រាស់ជាពិសេស និងយ៉ាងទូលំទូលាយ សម្រាប់សម្អាតត្រចៀក តែទង្វើនេះផ្ទុយស្រឡះអំពីអនុសាសន៍របស់អ្នកជំនាញសុខាភិ    បាល និងអាចធ្វើឱ្យខូចសុខភាពត្រចៀក ព្រមទាំងសមត្ថភាពស្តាប់ទៀត។ ការត្បារត្រចៀក ទោះដោយតម្បារសំឡី ឬក្រវ៉ារឹង ឬដោយវត្ថុអ្វីក៏ដោយ សឹងថាគ្មានប្រយោជន៍អ្វីសោះ គឺមានតែការបន្សល់ទុកនូវផលវិបាកប្រចាំថ្ងៃទៅវិញទេ។ ព្រោះបើជ្រុលដៃតែបន្តិច ត្រចៀកនឹងត្រូវរងគ្រោះភ្លាម ហើយបើរុកចូលជ្រៅពេក ទោះដោយសម្រួលក្តី ក៏អាចនឹងធ្វើឱ្យស្ទះរន្ធត្រចៀក កើតស្រែង របួស និងធ្លាយក្រដាសត្រចៀក។

ការប្រើសំឡីត្បារ គឺដើម្បីសម្អាតត្រចៀក កម្ចាត់អាចម៍ត្រចៀកកុំឱ្យហៀរមកក្រៅ នាំឱ្យខ្មាសគេ ឬគេថាយើងអត់អនាម័យ។ ប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ អាចម៍ត្រចៀកមិនមែនជារបស់កខ្វក់ទេ ការប្រឹងសម្អាតជូត ឆ្កឹះចេញដោយស្មានថាគគ្រេច គឺជាការគិតខុសទាំងស្រុង  នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Dr Jean-Marc Juvanon ឯកទេសច្រមុះត្រចៀកបំពង់ក។អ្នកខ្លះហៅថា ក្រមួនត្រចៀក អាចម៍ត្រចៀកមានទម្រង់ខុសៗគ្នា ខ្លះ លឿងថ្លា ខ្លះខ្មៅ ខ្លះស ខ្លះពណ៌ត្នោត រឹងរាវ ប៉ុន្តែទោះក្នុងទម្រង់ណាមួយក៏ដោយ ក៏ភាពខុសគ្នាទាំងនេះគ្មានបង្កប់រោគសញ្ញាជំងឺអ្វីទាំងអស់។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលណាមិនសូវមានអាចម៍ត្រចៀក បុគ្គលនោះច្រើនតែប្រឈមនឹងគ្រោះមានជំងឺ មានការបង្ករោគទៅវិញទេ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត Dr Juvanon ដដែល។ ការធ្លាយក្រដាសត្រចៀក មិនត្រឹមតែបង្កការឈឺចាប់ទេ តែថែមទាំងនាំឱ្យបាត់បង់សមត្ថភាពស្តាប់ឮទៀត។ កាន់តែអាក្រក់ជាងនេះទៅទៀត រុកតម្បារសំលីជូតសម្អាតជារៀងរាល់ថ្ងៃពេក រហូតស្ទើរក្លាយជាកាយវិការញៀន យូរៗរាប់ថ្ងៃ រាប់ខែទៅ ដូចជាបានរុញច្រានអាចម៍ត្រចៀកឱ្យទៅកកផ្តុំគ្នាជាឆ្នុកបិទខ្ទប់រន្ធត្រចៀកដែលទីបំផុតក៏អាចបង្កឱ្យក្លាយទៅជាថ្លង់បាន។ ការទាញវាចេញ អាចធ្វើដោយខ្លួនឯងបាន ប៉ុន្តែសូមប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ធ្លាយក្រដាសត្រចៀកបាន និងមិនមែនជាកាយវិការស្រួលទេ ត្រូវមានបច្ចេកទេសត្រឹមត្រូវ។ 

យើងគួរទៅជួបគ្រូពេទ្យនៅពេលណា?
អាការៈឈឺត្រចៀកនឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលពី២ទៅ៣ថ្ងៃ។ ប៉ុន្តែ ប្រសិនបើអាការៈឈឺត្រចៀកកាន់តែអាក្រក់ទៅ អ្នកគួរសង្កេតមើលសញ្ញាមួយចំនួនខាងក្រោម ដែលអាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរ៖
•  មានសារធាតុរាវ (ដូចជាខ្ទុះ ឬឈាម) ចេញពីត្រចៀក
•  ក្ដៅខ្លួនខ្លាំង ឈឺក្បាល ឬវិលមុខ
•  មានអ្វីមួយនៅក្នុងត្រចៀក
•  ហើមនៅខាងក្រោយត្រចៀក
•  ឈឺត្រចៀកខ្លាំង 
•  រោគសញ្ញាមិនប្រសើរឡើង ឬកាន់តែអាក្រក់ទៅក្នុងរយៈពេល២៤ម៉ោង ទៅ៤៨ម៉ោង៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.rfi.fr/km/cambodia/20180117-%E1%9E%8F%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%9A-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%85%E1%9F%80%E1%9E%80-%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80-%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%90%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B-%E1%9E%99%E1%9F%89%E1%9E%B6%E1%9E%84%E1%9E%8E%E1%9E%B6