ដំណើរទស្សនកិច្ចសិក្សាលើកទី៤ ទៅកាន់ កណ្ណិកា ម៉ូដឺនហ្វាម

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់កណ្ណិកា ម៉ូដឺនហ្វាម សម្រាប់សិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។  សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជាងនេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែងដែលទទួលបានតាមរយៈការទស្សនា។