តើគួរធ្វើអ្វីខ្លះដើម្បីរក្សាសុខភាពផ្លូវចិត្តកូនៗបានល្អក្នុងវ័យសិក្សា

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ : “តើគួរធ្វើអ្វីខ្លះដើម្បីរក្សាសុខភាពផ្លូវចិត្តកូនៗបានល្អក្នុងវ័យសិក្សា”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE #AmericanInterconSchool

ការអប់រំដែលធ្វើឱ្យសិស្សានុសិស្សទទួលបានលទ្ធផលល្អ ទាមទារឱ្យមានការចូលរួមពីសាលារៀន មាតាបិតា សង្គម និងសិស្សានុស្សខ្លួនឯង។ ក្នុងនោះដែរសិស្សានុសិស្សក៏ត្រូវមានសុខភាពរាងកាយ និងផ្លូវចិត្តល្អដើម្បីធ្វើឱ្យដំណើរការសិក្សាគេបញ្ចប់ដោយជោគជ័យ។ តើយើងគួរធ្វើអ្វីខ្លះដើម្បីរក្សាសុខភាពផ្លូវចិត្តកូនៗបានល្អ និងមានភាពវិជ្ជមានក្នុងវ័យសិក្សា? ថ្ងៃនេះខ្ញុំសូមលើកយកចំណុចមួយចំនួនមកចែករំលែកមានដូចខាងក្រោម៖

១. កុំគ្រប់គ្រងហួសកម្រិត : មាតាបិតា ឬអ្នកអាណាព្យាបាល គួរប្រាប់ ឬបង្ហាញឧទាហរណ៍ឱ្យកូនៗបានដឹងពីលទ្ធផល ឬអំពើមិនល្អរបស់គាត់ ជាជាងការហាមប្រាម ព្រោះក្មេងកាន់តែហាម កាន់តែចង់ដឹង ។ ដូច្នេះសម្ពាធក៏ធ្ងន់ អំពើមិនល្អក៏នៅតែប្រព្រឹត្តិ។

២. ព្យាយាមពន្យល់កូនឱ្យស្វែងយល់ពីសង្គមរស់នៅប្រចាំថ្ងៃ អ្វីដែលល្អ និងអ្វីខ្លះមិនគួរធ្វើ ជាពិសេស   ទង្វើដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។

៣. មានពេលវេលាញ៉ាំអាហារជួបជុំគ្រួសារ អាចជាអាហារពេល្ងាចដែលអាចឱ្យកូនៗមានឱកាសប្រាប់ពីអ្វីដែលគេត្រូវការ ក៏ដូចជាពេលមានបញ្ហាផ្សេងៗដែលគេត្រូវការជំនួយ។

៤. សង្កេតមើលអាកប្បករិយា  ក៏ដូចជាការរៀបចំប្រតិបត្តិខ្លួបប្រចាំថ្ងៃ និងកែលម្អភ្លាមៗនៅពេលមានភាពមិនសមរម្យណាមួយ។

៥. ផ្តល់ឱកាសដល់កូនៗបានបង្ហាញនូវគំនិតរបស់គេ និងលើកសរសើរនៅពេលគេដែលកូនធ្វើបានល្អ។

ដូច្នេះមាតាបិតា ឬអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូគួរតែធ្វើអ្វីឱ្យៗកូនដែលខ្លួនកាលពីក្មេងត្រូវការ និងចង់ផ្តល់ឱ្យកូនៗនាពេលបច្ចុប្បន្ន៕