ការរុករកដំបូងបង្អស់នៃអំពូលភ្លើង

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រតិដ្ឋ
ក្រោមប្រធានបទ “ការរុករកដំបូងបង្អស់នៃអំពូលភ្លើង”
អត្ថបទដកស្រង់ដោយ : អ៊ាក គារី
#MJQE #AmericanInterconSchool

អំពូលភ្លើងគឺឧបករណ៍មួយជួយបំភ្លឺភ្លើងដល់យើង ឬផ្ដល់ពន្លឺមកឱ្យយើង ដើម្បីមានការងាយស្រួលក្នុងការធ្វើកិច្ចការប្រចាំថ្ងៃរបស់យើង តែយើងមានដឹងទេថា អំពូលភ្លើងមានដើមកំណើតមកពីណា? ក្នុងឆ្នាំណា? ហើយបង្កើតឡើងដោយនរណាគេ? មានប៉ុន្មានប្រភេទ?
អំពូលភ្លើងមានដើមកំណើតមុនគេបង្អស់នៅជនជាតិ Greeks នៅសតវត្សទី៧ ហើយអំពូលភ្លើងកាលនោះមានដូចជា៖

១. អំពូលប្រើប្រេង : ក្នុងឆ្នាំ១៧៨៣ លោកស្រី Ami Argand គីមីវិទូ ជនជាតិស្វីស គាត់ជាអ្នកបង្កើតអំពូលភ្លើងដោយយកប្រេងមកប្រើឱ្យមានពន្លឺ ព្រមទាំងគាត់ប្រើប្រាស់វត្ថុធាតុដើមមួយចំនួនផ្សេងទៀត ដើម្បីទប់ទល់នឹងខ្យល់មិនឱ្យរលត់ផងដែរ។

២. អំពូលប្រើសាំង : នៅឆ្នាំ១៧៨៤ ក្នុងប្រទេសអាឡឺម៉ង់ គេបង្កើតអំពូលមួយដោយប្រើប្រាស់សាំង ឬប្រើធ្យូង ដើម្បីឱ្យមានចំហេះ និងមានភ្លើងប្រើប្រាស់ក្នុងសម័យនោះ។

៣. អំពូលប្រើហ្គាស : នៅក្នុងឆ្នាំ១៧៩២ លោក Friedrich Winzer ជនជាតិអាឡឺម៉ង់ គាត់បានបង្កើតអំពូលភ្លើងដោយយកផ្សែងពីធ្យូង ហើយគាត់បានបំប្លែងផ្សែងនោះទៅជាហ្គាសដាក់ក្នុងអំពូលភ្លើង។ ប្រជាជនសម័យនោះក៏បានដូរមកប្រើអំពូលប្រើហ្គាសនោះវិញ។

ចាប់តាំងពីលោក Harmphrey Devy បានបង្កើតអំពូលភ្លើងអគ្គិសនីនោះមក ក៏មានអ្នកវិទ្យាសាស្ត្រផ្សេងទៀតបានយកគំនិតរបស់គាត់មកផលិតអំពូលភ្លើងដោយប្រើអគ្គិសនីនេះ ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានយកមកប្រើប្រាស់ទូទាំងពិភពលោក។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.thoughtco.com/history-of-lighting-and-lamps-1992089