ទិវាកីឡាលើកទី២

កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤  ​គណៈកម្មការ​នៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានរៀបចំកម្មវិធីទិវាកីឡាលើកទី២ សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១ នៅទីលានបាល់ទាត់បឹងព្រលិត។

ទិវាកីឡានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួល​បាននូវ​បទពិសោធ
និង​អត្ថប្រយោជន៍​ជាច្រើន​បន្ថែមលើមេរៀន​ក្នុង​ថ្នាក់ដូចខាងក្រោម៖

១. ជំរុញ​ការលូតលាស់កាយ​សម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ។
២. បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ។
៣. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព
ទំនាក់​ទំនង​ក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ។
៤. មានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរ​ផ្ទាល់ខ្លួន។