អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “”
អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី
#MJQE #AmericanInterconSchool
កម្មវិធីរត់ម៉ារ៉ាតុង អាណាចក្រអង្គរ (Angkor Empire Marathon) ដែលរៀបចំដោយ Cambodia Event Organizer នេះជាលើកទី២ នៃព្រឹត្តិការណ៍ថ្មីៗកន្លងទៅ ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ កម្មវិធីនេះនឹងប្រព្រិត្តទៅនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដោយត្រូវធ្វើឡើងនៅលើចម្ងាយផ្លូវបីប្រភេទគឺ ផ្លូវចម្ងាយ 3 Km, 10.5 Km, 21.1 Km និងចម្ងាយម៉ារ៉ាតុងពេញ គឺ 42.195 Km។
កម្មវិធីរត់ម៉ារ៉ាតុង អាណាចក្រអង្គរ ប្រារព្ធឡើងនៅទីតាំងបេតិកភណ្ឌដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក។ អង្គរមានន័យថា "រាជធានី" នៅក្នុងការប្រើប្រាស់ភាសាសម័យទំនើប អង្គរបានសំដៅទៅលើរាជធានីនៃអាណាចក្រខ្មែរ ដែលមាននៅក្នុងទឹកដីនៃប្រទេសកម្ពុជារវាងសតវត្សទី9 និងទី12។ កម្មវិធីនេះ គឺផ្តោតសំខាន់ទៅលើប្រាសាទអង្គរវត្តដែលជាប្រាសាទ និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក។ ក្នុងអំឡុងពេលរត់ប្រណាំង អ្នកនឹងរត់ឆ្លងកាត់វិមានប្រវត្តិសាស្ត្រជាច្រើន ការចាប់ផ្តើម និងការបញ្ចប់ត្រូវកំណត់នៅប្រាសាទអង្គរវត្ត ទល់មុខទីសក្ការៈកណ្តាលនៃប្រាសាទអង្គរវត្ត។
សូមអញ្ជើញមកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងដ៏អស្ចារ្យនេះ ហើយទទួលយកបទពិសោធនៅលើវិថីដ៏ស្រស់ស្អាតតាមរយៈកន្លែងប្រវត្តិសាស្ត្រពិតប្រាក។ សាធារណជនជាតិ និងអន្តរជាតិត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះចូលរួមនៅត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍បែបនេះ តែងតែប្រារព្ធឡើងនៅលើទឹកដីដ៏ពិសិដ្ឋនៅខេត្តសៀមរាប ដែលជាដំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនៅក្នុងពិភពលោក។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://worldsmarathons.com/marathon/the-angkor-empire-marathon