វិធីសាស្រ្តកម្ចាត់ខ្លាញ់នៅជុំវិញក្បាលពោះ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្តកម្ចាត់ខ្លាញ់នៅជុំវិញក្បាលពោះ”
អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ
#MJQE #AmericanInterconSchool

តើអ្នកដឹងទេថារាងកាយរបស់អ្នកកម្ចាត់ខ្លាញ់ក្នុងខ្លួនយ៉ាងដូចម្ដេច? បើសិនជាអ្នកចង់កម្ចាត់ខ្លាញ់នៅជុំវិញក្បាលពោះ អ្នកគួរសាកល្បងធ្វើតាមរបៀបដូចខាងក្រោម។

ជាដំបូង យើងត្រូវដឹងថាតើខ្លាញ់ទាំងនោះកើតឡើងរបៀបម៉េច? នៅពេលដែលយើងលេបចំណីអាហារចូលក្នុងពោះ ក្រពះរបស់យើងចាប់ផ្ដើមបញ្ចេញរសក្រពះជាច្រើនដើម្បើបំបែកចំណីអាហារទៅជាកាកសំណល់អាហារ។ បន្ទាប់មកវាត្រូវបញ្ជូនទៅពោះវៀនតូច។ ពោះវៀនក៏បន្តបំបែកចំណីអាហារនោះ ហើយស្រូបយកនូវសារធាតុចិញ្ចឹមបញ្ជូនទៅគ្រប់សរីរាង្គទាំងអស់ក្នុងខ្លួនតាមរយៈចរន្តឈាម។ ជាចុងក្រោយត្រូវបានបំប្លែងជាថាមពលសម្រាប់រាងកាយប្រើប្រាស់។ ប្រសិនជាបរិមាណថាមពលដែលអ្នកបរិភោគវាច្រើនជាងបរិមាណថាមពលដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃនោះ ថាមពលបន្ថែមនោះនឹងត្រូវផ្ទុកជាទម្រង់ខ្លាញ់ក្នុងឈាមក្នុងកោសិកាខ្លាញ់។ នៅពេលកោសិកាខ្លាញ់កាន់តែធំទៅៗធ្វើឱ្យមានស្រទាប់ខ្លាញ់កាន់តែក្រាស់ទៅៗ។ ហេតុនេះហើយបានអ្នកកាន់តែធាត់ទៅៗ។ 

តើយើងត្រូវកម្ចាត់ខ្លាញ់ទាំងនោះដូចម្ដេច?
មនុស្សមួយចំនួនយល់ថា ការបែកញើសគឺជាការដុតខ្លាញ់ពីរាងកាយ។ តែតាមពិត ការបែកញើសគឺជាការប្រើប្រាស់ទឹកនៅក្នុងខ្លួនរបស់យើងទេ។ មានតែវិធីពីរយ៉ាងគត់ដែលប្រែក្លាយខ្លា្ញញ់នេះយកទៅប្រើប្រាស់ក្នុងខ្លួនរបស់យើងបាន។ វិធីទីមួយ គឺធ្វើឱ្យខ្លួនយើងឃ្លានខ្លាំង។ វាស្ដាប់ទៅធម្មតា ប៉ុន្តែរាងពិបាកធ្វើបន្តិច។ នៅពេលដែលអ្នកមានអារម្មណ៍ឃ្លាន រាងកាយរបស់អ្នកនឹងប្រើប្រាស់ស្ករក្នុងឈាមមុនគេដើម្បីរក្សាតួនាទីនៃរាងកាយ។ ប៉ុន្ដែបើស្ករទាំងនេះមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់ រាងកាយរបស់អ្នកនឹងធ្វើឱ្យខ្លាញ់ក្នុងខ្លួនមានចលនាដើម្បីផ្ដល់ជាថាមពលក្នុងសកម្មភាពរស់នៅ។ វិធីមួយទៀតគឺការដកដង្ហើម ហើយការដកដង្ហើមនេះមិនមែនមានន័យថាអង្គុយស្ងៀមដកដង្ហើមឱ្យវែងទើបថយទម្ងន់ទេ។ រាងកាយអ្នកមិនមែនបង្កើតឡើងដើម្បីធ្វើដូច្នឹងទេ បើអ្នកមិនហាត់ប្រាណនោះ។ ការហាត់ប្រាណធ្វើឱ្យអ្នកត្រូវការអុកស៊ីសែនយ៉ាងច្រើន ហើយរាងកាយរបស់អ្នកនឹងពឹងផ្អែកទៅអុកស៊ីសែនដើម្បីដុតកម្លោចខ្លាញ់ក្នុងខ្លួន។ ការបំបែកនូវកោសិកាខ្លាញ់តាមរយៈការដំណកដង្ហើមនឹងបង្កើតនូវថាមពលយ៉ាងច្រើន ហើយបញ្ចេញមកវិញនូវកាបូនកាបូនិច និងទឹកដែលផ្ដាច់ចេញមកក្រៅខ្លួនយើង។ ទាំងអស់នេះគឺជាការរំលាយខ្លាញ់ក្នុងខ្លួន។ ឥឡូវអ្នកដឹងហើយថា ហេតុអ្វីបានជាអ្នកពិបាកក្នុងការបញ្ចុះទម្ងន់។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
- https://pharmeasy.in/blog/how-does-fat-leave-the-body-unraveling-the-science-of-weight-loss/
- https://upsidestrength.com/blog/fatoxidation/#:~:text=Fat%20oxidation%20is%20the%20process,of%20the%20body's%20energy%20metabolism