បញ្ហាប្រឈមនឹងជំងឺគ្រុនផ្តាសាយចំពោះកុមារតូចៗ

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទៈ “បញ្ហាប្រឈមនឹងជំងឺគ្រុនផ្តាសាយចំពោះកុមារតូចៗ" 
អត្ថបទដកស្រង់ដោយ :  ខាត់ សុធា
#MJQE #AmericanInterconSchool

ទារក និងក្មេងតូចៗ ងាយប្រឈមនឹងជំងឺគ្រុនផ្តាសាយណាស់ ពីព្រោះប្រព័ន្ធភាពខ្សោយរបស់កុមារ      តូចៗនៅមិនទាន់អភិវឌ្ឍន៍ពេញលេញ។ ជាទូទៅ នៅរយៈពេលមួយឆ្នាំដំបូងនៃជីវិត ទារកអាចកើតជំងឺគ្រុនផ្តាសាយពី៦ ទៅ៨ដង ហើយអាចច្រើនជាងនេះ ប្រសិនបើប៉ាម៉ាក់ដាក់កូននៅក្នុងទារកដ្ឋាន។

រោគសញ្ញានៃជំងឺគ្រុនផ្តាសាយ :
សញ្ញាដំបូងៗនៃជំងឺគ្រុនផ្តាសាយលើទារកច្រើនតែ៖
•  ហៀរសំបោរ ឬតឹងច្រមុះ
•  ក្តៅខ្លួន
•  កណ្តាស់
•  ក្អក
•  មិនឃ្លានអាហារ
•  ពិបាកគេង
•  រញ៉ាំរញ៉ូវ។ល។

ពេលណាគួរនាំកូនទៅជួបគ្រូពេទ្យ?
ប្រសិនបើទារកកើតជំងឺគ្រុនផ្តាសាយ ប៉ុន្តែពុំមានផលវិបាកផ្សេងៗទៀតមកជាមួយទេនោះ កូនអាចនឹងជាសះស្បើយក្នុងរយៈពេលពី១០ ទៅ១៤ថ្ងៃ។ ក្នុងករណីដែលទារកមានអាយុតិចជាង៣ខែ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយគ្រូពេទ្យភ្លាមៗ ប្រសិនបើកូនមានអាការៈក្តៅខ្លួន ដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរកើតលើកូនតូច។ ចំពោះទារកដែលមានអាយុចាប់ពី៣ខែឡើងទៅ រោគសញ្ញាគ្រោះថ្នាក់មានដូចជា៖
•  កូននោមតិចជាងធម្មតា
•  មានសីតុណ្ហភាពលើសពី៣៨អង្សារ
•  ប្រកាច់
•  ពិបាកដកដង្ហើម
•  ក្អកមិនបាត់ ហៀរសំបោរខាប់ជាច្រើនថ្ងៃ
•  មិនបៅ ឬថយចំណី និងអស់កម្លាំងល្អិតល្ហៃខ្លាំង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖https://hellokrupet.com/