អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “មុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន គួរគិតដល់១០ចំណុចនេះសិន”
អត្ថបទដកស្រង់ដោយ : តេង តាំងគា
#MJQE #AmericanInterconSchool
ការចាប់ផ្តើមអាជីវកម្ម ឬជំនួញផ្ទាល់ខ្លួននីមួយៗ ទោះធំក្ដី ឬតូចក្តីគឺសុទ្ធតែត្រូវការការដាក់ផែនការច្បាស់លាស់ និងវាយតម្លៃ វិភាគពីទីផ្សារច្បាស់លាស់ ព្រមទាំងគម្រោងការផ្សព្វផ្សាយផងដែរដើម្បីប្រាកដចិត្តថាជំនួញរបស់អ្នកនោះ នឹងដើរកាន់តែរលូន។ បើសិនជាអ្នកកំពុងចង់ចាប់ផ្ដើមអាជីវកម្មមួយផ្ទាល់ខ្លួន ហើយមិនដឹងចាប់ផ្តើមពីត្រង់ណា អ្នកគួរតែសាកល្បងអានអត្ថបទនេះ៖
១. ស្វែងរកពាក្យស្លោក :
ជាទូទៅ ជំនួញទាំងតូចទាំងធំ ត្រូវការពាក្យស្លោកមួយសម្រាប់ទាក់ទាញអតិថិជន ដូច្នេះអ្នកគួរតែរកនឹកថា ហេតុអ្វីបានជាអតិថិជនត្រូវមកទិញ ឬប្រើប្រាស់សេវាកម្មរបស់អាជីវកម្មអ្នក? តើអាជីវកម្មអ្នកមានអ្វីលេចធ្លោលើសពីអ្នកដទៃ?
២. យល់ដឹងពីទីផ្សារច្បាស់លាស់ និងតម្រូវការអតិថិជន :
ការសិក្សាពីទីផ្សារ និងតម្រូវការអតិថិជនជួយឱ្យអ្នកបានយល់ដឹងពីអ្វីដែលពួកគេចង់បាន ហើយអ្នកត្រូវ
ដឹងពីទម្លាប់នៃការជាវរបស់ពួកគេ ហើយក្រៅពីនោះក៏ត្រូវឃ្លាំមើលដៃគូប្រកួតប្រជែងដទៃ ឬជជែកជាមួយអ្នកដែលមានអាជីវកម្មដូចគ្នា និងចូលរួមសិក្ខាសាលានានាជាដើម។
៣. ចាប់ផ្ដើមពីតូចៗទៅ :
អ្វីក៏ដោយត្រូវចាប់ផ្ដើមពីតូចៗទៅ និងយឺតៗ កុំទាន់អាលបង្ខំ ដោយចាប់ផ្ដើមពីទុនបន្តិចបន្តួចផ្ទាល់ខ្លួន
ហើយពេលជំនួញរបស់អ្នកលូតលាស់សឹមខ្ចីប្រាក់ពីធនាគារដើម្បីពង្រីកវា។
៤. យល់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ជំនាញ និងការគ្រប់គ្រង :
អ្នកត្រូវសិក្សាពីចំណុចខ្លាំងផង និងចំណុចខ្សោយរបស់ខ្លួនផង ដើម្បីវិភាគមើលថាគួរសង្កត់ធ្ងន់ទៅលើអ្វី ហើយពង្រឹងទៅលើផ្នែកអ្វី? ជាងនេះទៅទៀត អ្នកក៏គួរដឹងពីវិធីនៃការគ្រប់គ្រងការងារ គ្រប់គ្រងបុគ្គលិកជាដើម។
៥. រៀនសូត្រពីអ្នកដទៃ :
គ្មានអ្នកណាកើតមានល្អឥតខ្ចោះទេ ដូច្នេះអ្នកត្រូវតែរៀនសូត្រពីអ្នកជំនួញល្បីៗ ឬដៃគូប្រកួតប្រជែង
របស់អ្នក ដើម្បីឱ្យអាជីវកម្មអ្នកកាន់តែរីកចម្រើន និងចូលរួមសិក្ខាសាលានានាដើម្បីទទួលបានពាក្យ
ណែនាំកាន់តែច្រើន។
៦. ជួលអ្នកប្រឹក្សាយោបល់ :
បើសិនជាអ្នកគិតថាអ្នកនៅមានចំណុចខ្វះខាត និងចង់ពង្រឹងបន្ថែម សូមស្វែងរកអ្នកជំនាញ ឬទីប្រឹក្សា
យោបល់ ដើម្បីអភិវឌ្ឍជំនួញរបស់អ្នកឱ្យកាន់តែរីកចម្រើន។
៧. មានគម្រោងអាជីវកម្មច្បាស់លាស់ :
ការចាប់ផ្ដើមអាជីវកម្មនីមួយៗ ត្រូវតែមានគម្រោងអាជីវកម្មច្បាស់លាស់ដូចជា អាជីវកម្មរបស់អ្នកគឺជាប្រភេទអ្វី។
៨. ដឹងពីតួលេខរបស់ក្រុមហ៊ុនអ្នក :
តាមដានពីតួលេខរបស់ក្រុមហ៊ុនអ្នក មិនថាចំណូល ឬចំណាយ ឬតួលេខខាតបង់ និងត្រូវវាយតម្លៃពី
តួលេខដែលយើងត្រូវបណ្តាក់ទុនបន្ថែម ដើម្បីវាយតម្លៃពីអាជីវកម្មនេះបន្តទៀត។
៩. មានភាពងប់ងល់នឹងការងាររបស់អ្នក :
មិនថាអាជីវកម្មរបស់អ្នកតូចក្តី ឬធំក្តី អ្នកត្រូវតែស្រលាញ់អាជីវកម្មរបស់អ្នក និងមានភាពងប់ងល់ដើម្បី
ធ្វើវា ព្រោះបើសិនជាអ្នកមិនស្រលាញ់អាជីវកម្មរបស់អ្នកទេ អ្នកប្រាកដជាគ្មានទឹកចិត្តនឹងបន្តឡើយ។
១០. កុំធ្វើវាតែឯងបើមិនច្បាស់លាស់ :
បើសិនជាក្នុងកាលៈទេសៈណាមួយដែលអ្នកទ័លគំនិត សូមកុំបណ្តាក់ទុន ឬធ្វើវាដោយឯកឯង គឺត្រូវ
ស្វែងរកការពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ ឬក៏មនុស្សដែលមានចំណេះដឹងផ្នែកអាជីវកម្មជ្រៅជ្រះជាងអ្នក៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ constantcontact