តើការទៅលេងសួនសត្វផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍របស់កុមារប៉ុណ្ណា?

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ 
ក្រោមប្រធានបទ៖ តើការទៅលេងសួនសត្វផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍របស់កុមារប៉ុណ្ណា? 
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
#MJQE #AmericanInterconSchool

ការទៅលេងសួនសត្វអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់កុមារដោយហេតុផលជាច្រើន៖ 

១. ពង្រឹងជំនាញសិក្សា : 
អត្ថប្រយោជន៍ផ្នែកអប់រំដ៏សំខាន់បំផុតមួយនៃសួនសត្វគឺការធ្វើឱ្យកុមារទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលពួកគេប្រហែលជាកំពុងរៀនរួចហើយនៅក្នុងសាលារៀន។ ការរៀនអំពីសត្វផ្តល់ឱ្យកុមារនូវឱកាសដើម្បីស្វែងយល់អំពីប្រភេទសត្វផ្សេងៗ និងអាចជំរុញឱ្យមានចំណាប់អារម្មណ៍លើជីវវិទ្យា និងវិទ្យាសាស្ត្របរិស្ថាន។

២. ការអភិវឌ្ឍន៍សង្គម : 
ការធ្វើដំណើរទៅសួនសត្វអាចពង្រឹងទំនាក់ទំនងគ្រួសារ ផ្តល់ឱកាសម្រាប់បទពិសោធចែករំលែក និងការពិភាក្សា។ ជាពិសេសធ្វើឱ្យកុមារធ្វើអន្តរកម្មជាមួយមិត្តភក្ដិ និងមនុស្សពេញវ័យ ជំរុញជំនាញសង្គម និងការប្រាស្រ័យទាក់ទង។

៣. អភិវឌ្ឍអារម្មណ៍នៃការយល់ចិត្ត : 
នៅពេលក្មេងៗទៅលេងសួនសត្វ ពួកគេអាចយល់ថាពួកគេក៏ជាសត្វមានជីវិតដូចគ្នាដែរ ហើយពួកគេមានតម្រូវការពិសេសដើម្បីរស់។ វាជួយកុមារបណ្តុះអារម្មណ៍នៃការយល់ចិត្តចំពោះសត្វ។ ក្នុង      រយៈពេលវែងនេះជួយពួកគេឱ្យក្លាយជាសមាជិកសង្គមដែលមានចិត្តល្អ និងមានចិត្តមេត្តា។

៤. សកម្មភាពរាងកាយ : 
ការដើរជុំវិញសួនសត្វជំរុញឱ្យមានសកម្មភាពរាងកាយ ដែលមានប្រយោជន៍សម្រាប់សុខភាពកុមារ។

៥. ការអភិវឌ្ឍការយល់ដឹង : 
សួនសត្វជាច្រើនរួមបញ្ចូលនូវទស្សនៈពិភពលោកលើការអភិរក្សសត្វព្រៃ ដោយជួយកុមារឱ្យយល់ពីភាពចម្រុះនៃវប្បធម៌ និងបញ្ហាសកល។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
-  https://www.quora.com/How-important-is-visiting-the-zoo-frequently-for-children-s-development
-  https://www.eurokidsindia.com/blog/why-zoo-visits-are-essential-for-preschoolers-learning-and-development.php
-  https://kagyikhakhwayschool.com/benefits-of-zoos-and-why-your-kids-should-be-visiting/