អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងរបកគំឃើញ
ក្រោមប្រធានបទ “រកឃើញថ្មប៉ប្រះទឹក ដែលមានកម្ពស់ខ្ពស់ជាងអគារនៅទីក្រុង New York ទៅទៀត!”
អត្ថបទដកស្រង់ដោយ : តេង តាំងគា
#MJQE #AmericanInterconSchool
អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្កាថ្មប៉ប្រះទឹកដ៏ធំសម្បើមមួយត្រូវបានគេរកឃើញនៅចុងខាងជើងនៃតំបន់ Great Barrier Reef របស់ប្រទេសអូស្រ្តាលី ដែលជារបកគំហើញដំបូងបង្អស់ក្នុងរយៈពេល១២០ឆ្នាំនេះ។ ដោយមានកម្ពស់៥០០ម៉ែត្រ ថ្មប៉ប្រះទឹកនេះមានកម្ពស់ខ្ពស់ជាងអគារ Empire State Building របស់ទីក្រុង New York និងអគារភ្លោះ Petronas Twin Towers នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីទៅទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រចំណាយពេល១២ខែ បានរកឃើញរចនាសម្ព័ន្ធដ៏ធំមួយនេះ ស្របពេលកំពុងបង្កើត
ផែនទី 3D នៃបាតសមុទ្រក្នុងតំបន់នោះ។ អ្នកស្រាវជ្រាវមួយក្រុមដែលគ្រប់គ្រងដោយវិទ្យាស្ថាន Schmidt Ocean Institute (Sol) ដែលជាក្រុមមិនរកប្រាក់ចំណេញ និងមានមូលដ្ឋាននៅរដ្ឋ California បានប្រើប្រាស់រ៉ូបូតក្រោមទឹក ដើម្បីរុករកថ្មប៉ប្រះទឹក។
ការរួមបញ្ចូលគ្នាដ៏មានអនុភាពនៃទិន្នន័យផែនទី និងរូបភាពក្រោមទឹកនឹងត្រូវបានជ្រើសរើសប្រើ ដើម្បីយល់ដឹងអំពីថ្មប៉ប្រះទឹកថ្មីនេះ និងតួនាទីរបស់វានៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យមិនគួរឱ្យជឿ។
តំបន់ Great Barrier Reef គឺជាកន្លែងសម្រាប់ផ្កាថ្មប៉ប្រះទឹកធំជាងគេបំផុត នៅលើពិភពលោក ដែលជាទីជម្រករបស់ត្រីជាង១,៥០០ប្រភេទ ផ្កាថ្ម៤១១ប្រភេទ និងប្រភេទសត្វជាច្រើនផ្សេងទៀត។ ដោយលាតសន្ធឹងលើចម្ងាយ២,៣០០គីឡូម៉ែត្រ តំបន់ថ្មប៉ប្រះទឹកនេះត្រូវបានគេដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៨១ សម្រាប់សារៈសំខាន់ខាងវិទ្យាសាស្ត្រ និងសារធាតុចិញ្ចឹមដ៏ធំសម្បើម។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.khmerload.com/article/133041