បច្ចេកវិទ្យាទំនើបចំនួន១១ ដែលបានផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្ស

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យាទំនើបចំនួន១១ ដែលបានផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្ស”
អត្ថបទដកស្រង់ដោយ : ទី មុនីរក្ស
#MJQE #AmericanInterconSchool

យោងតាម WE Forum បានឱ្យដឹងថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៨៤ ក្រុមហ៊ុន Apple បានដាក់បង្ហាញ Macintosh 128K និងបានផ្លាស់ប្ដូរមុខមាត់របស់កុំព្យូទ័រចាប់ពីពេលនោះមក។ កុំព្យូទ័រខ្នាតតូច និងងាយស្រួលប្រើរបស់ Steve Jobs ត្រូវណែនាំ និងដាក់ឱ្យដំណើរការនៅទូទាំងពិភពលោក។ នេះជាព្រឹត្តិការណ៍នៃការកើតមានបច្ចេកវិទ្យាសំខាន់ៗចំនួន១១ ដែលផ្លាស់ប្ដូរជីវិតរបស់មនុស្សក្នុងរយៈពេល៤០ឆ្នំាមកនេះ។ បច្ចេកទេសទាំងនោះមានដូចជា៖

១.  ឆ្នាំ១៩៩៣ បណ្ដាញពិភពលោក  (The world wide web) ពុំមានកាលបច្ឆេទច្បាស់។ អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស Tim Berners-Lee និងត្រូវបានដាក់ដំណើរការជាសាធារណៈនៅឆ្នាំ ១៩៩៣ ក្រោយមកទើបមានការទំនាក់ទំនងតាមអ៊ីនធើណេត (online communicate), ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងជាការចាប់ផ្ដើមនៃសេដ្ឋកិច្ចឌីជីថល។

២.  ឆ្នាំ១៩៩៧ វ៉ាយហ្វាយ (Wi-Fi) : ការលេចចេញនូវបច្ចេកវិទ្យាវ៉ាយហ្វាយ ដែលអាចប្រើបានជាសាធារណៈក្នុងឆ្នាំ១៩៩៧ បានផ្លាស់ប្ដូររបៀបនៃការចូលប្រើអ៊ីនធើណេត ដោយមិនត្រូវការការភ្ជាប់បណ្ដាញដោយប្រើខ្សែ។

៣.  ឆ្នាំ ១៩៩៨ Google : ការបើកដំណើរការ Google’s search engine ក្នុងឆ្នាំ១៩៩៨ ត្រូវបានគេសម្គាល់ថា ជាការចាប់ផ្ដើមនៃការស្វែងរកគេហទំព័រ (web search) ដ៏មានប្រសិទ្ធភាព។

៤.  ឆ្នាំ២០០៤ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានដូចជា Facebook Instagram និង TikTok បានផ្លាស់ប្តូរការទំនាក់ទំនង និងអន្តរកម្មសង្គម ដោយជំរុញការតភ្ជាប់សកល និងការចែករំលែកព័ត៌មានក្នុងទំហំដ៏ធំសម្បើម។

៥. ឆ្នាំ២០០៧ ទូរសព្ទ iPhone 

៦.  ឆ្នាំ២០០៩ បច្ចេកវិទ្យា Bitcoin មូលដ្ឋានគ្រឹះសម្រាប់ការទូទាត់តាមឌីជីថលទំនើបត្រូវបានដាក់ឱ្យប្រើប្រាស់នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ជាមួយនឹងការណែនាំ និងដាក់ឱ្យប្រើប្រាស់កាតឥណទាន និងឥណពន្ធជាលើកដំបូង ប៉ុន្តែការបង្កើត Bitcoin ក្នុងឆ្នាំ២០០៩ បានកំណត់ដំណាក់កាលថ្មីមួយទៀត នៃប្រតិបត្តិការឌីជីថល។

៧.  ឆ្នាំ២០១៤ បច្ចេកវិទ្យា Virtual reality : ឆ្នាំ២០១៤ គឺជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍ VR សម្រាប់កម្មវិធីពាណិជ្ជកម្ម។ 

៨.  ឆ្នាំ២០១៥ រថយន្តគ្មានមនុស្សបើក : រថយន្តគ្មានមនុស្សបើក បានកា្លយទៅជារឿងពិតក្នុងរយៈពេល២០ឆ្នាំ បន្ទាប់ពីមាននៅក្នុងរឿងប្រលោមលោកប្រតិដ្ឋ។

៩.  ឆ្នាំ២០១៩ បច្ចេកវិទ្យាកុំព្យូទ័រ Quantum : នៅខែតុលា ឆ្នាំ២០១៩ បច្ចេកវិទ្យាកុំព្យូទ័រ Quantum។

១០. ឆ្នាំ២០២០ ជំងឺរាតត្បាត COVID-19 : ជំងឺរាតត្បាត COVID-19 បានពន្លឿនការផ្លាស់ប្តូរឌីជីថលលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក។

១១. ឆ្នាំ២០២២ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) : មែនទែនទៅបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានកើតមានជាយូរមកហើយ មានឧបករណ៍អេឡិចត្រូនិកជាច្រើនបានដំណើរការដោយថាមពលបញ្ញាសិប្បនិម្មិត (AI) រាប់ចាប់តាំងពីឧបករណ៍ក្នុងផ្ទះឆ្លាតវៃ រហូតដល់ឧបករណ៍សំខាន់ៗក្នុងវិស័យការងារ។