កម្មវិធីហាត់សមជម្លៀសពេលមានអាសន្ន

គណៈគ្រប់គ្រងសាលារៀនបានរៀបចំកម្មវិធីហាត់សមជម្លៀសពេលមានអាសន្នសម្រាប់​ប្អូនៗ​សិស្សានុសិស្សទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។ ការធ្វើលំហាត់សមនេះគឺក្នុងគោលបំណងចង់បញ្ជ្រាបចំណេះដឹង និងវិធីសាស្ត្រមួយចំនួនដល់សិស្សានុសិស្ស ដើម្បីធ្វើឱ្យសិស្សានុសិស្សមានដំណោះស្រាយនូវពេលដែលពួកគាត់ជួបបញ្ហាណាមួយកើតឡើង។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។