ការទស្សនា និងការទាក់ទាញឱ្យអ្នកលេងកីឡាបាល់ទាត់

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត 
ក្រោមប្រធានបទ “ការទស្សនា និងការទាក់ទាញឱ្យអ្នកលេងកីឡាបាល់ទាត់”
អត្ថបទដកស្រង់ដោយ : មុំ ស៊ីដារ៉ា 
#MJQE #AmericanInterconSchool

ការកម្សាន្តសម្រាប់រំហែអារម្មណ៍មានច្រើនយ៉ាង។ យ៉ាងណាមិញមានមនុស្សជាច្រើនជ្រើសរើសសកម្មភាពផ្សេងៗ និងការលេងកីឡាសម្រាប់កាត់បន្ថយភាពតានតឹងបន្ទាប់ពីបំពេញការងារ ឫក៏ប្រកបរបសរកស៊ីពីប្រចាំ។ អត្ថបទនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលចិត្តលេងកីឡា ជាពិសេសបាល់ទាត់។ ការទស្សនា និងការលេងកីឡាជួយឱ្យយើងមានភាពសប្បាយរីករាយ ជំនួយស្មារតី បណ្តុះការតស៊ូ បង្កើនមិត្តភាព ការងារជាក្រុម និងសុខភាពល្អ។  ថ្ងៃនេះខ្ញុំសូមចែករំលែកចំណុចចំនួន៤ ដែលទាក់ទាញមនុស្សគ្រប់គ្នាឱ្យចូលចិត្តលេង និងមើលកីឡាបាលទាត់៖

១. លំហាត់ប្រាណ : បាល់ទាត់គឺជាកីឡាមួយប្រភេទដែលតម្រូវឱ្យកីឡាករធ្វើចលនាគ្រប់ជំហាន ដើរ រត់ប្រដេញ ផ្តួលខ្លួន ហក់លោត ជាដើម។ ទន្ទឹមនឹងការធ្វើបែបនេះធ្វើឱ្យរាងកាយទទួលភាពនឿយហត់ខ្លាំងក៏ពិតមែន ប៉ុន្តែវាបានជួយបញ្ចេញជាតិពុលពីក្នុងរាងកាយរបស់យើង ក្នុងបរិមាណដ៏ច្រើនដែលយើងមិននឹកស្មានដល់ ហើយការលេងកីឡាអាចជួយកាត់បន្ថយស្រ្តេសផងដែរ។ 

២. ការរួបរួមសាមគ្គី និងស្មារតីក្រុម : គ្រប់ក្រុមនីមួយៗដើម្បីទទួលបាននូវជ័យជម្នះ ត្រូវតែមានការរួបរួមសាមគ្គីជាធ្លុងមួយ និងស្មារតីក្រុមខ្ពស់ ទាំងអ្នកចាំទីត្រូវព្យាយាមធ្វើយ៉ាងណា ការពារបាល់មិនឱ្យគេស៊ុតចូល ខ្សែការពារត្រូវការពារមិនឱ្យគេមានចន្លោះប្រហោងក្នុងការស៊ុត។ ភាពសាមគ្គីគ្នាដ៏ល្អ និងការយល់ចិត្តគ្នានេះ វាបានបង្ហាញនូវទម្រង់លេងដ៏ល្អមួយនៅលើទីលានប្រកួត ដែលធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ និងស្រែកគាំទ្រផងដែរ។

៣. ការហ្វឹកហាត់ យុទ្ធសាស្រ្ត និងបច្ចេកទេស : យុទ្ធសាស្រ្ត គឺជាចំណុចសំខាន់សម្រាប់ក្រុមបាល់ទាត់នីមួយៗដែលកីឡាករគ្រប់រូបត្រូវអនុវត្តតាមការរៀបចំរបស់គ្រូបង្វឹក នៅពេលដែលការប្រកួតទទួលបានជោគជ័យគេនឹងនិយាយថា ដោយសារក្រុមនេះមានទម្រង់លេងល្អ គឺមកពីយុទ្ធសាស្រ្តរបស់គ្រូបង្វឹកដែលបានរៀបចំទុកសម្រាប់បច្ចេកទេសរបស់កីឡាករម្នាក់ ដែលពួកគេត្រូវបង្ហាញ និងខិតខំឱ្យអស់ពីសមត្ថភាពនៅលើទីលាន ព្រោះយុទ្ធសាស្រ្តគឺមិនអាចជោគជ័យបាននោះឡើយ ប្រសិនបើកីឡាករម្នាក់គ្មានបច្ចេកទេសផ្ទាល់ខ្លួនខ្លះៗនៅក្នុងការប្រកួត។

៤. ការចែករំលែកភាពសប្បាយរីករាយ និងការបង្ហាញស្ទីលប្លែកៗរបស់កីឡាករ : ក្រោយពេលរកគ្រាប់បាល់បាន គឺតែងតែមានការស្រែកអបអរជាមួយនឹងភាពរីករាយរបស់ប្រិយមិត្តអ្នកគាំទ្ររាប់ពាន់អ្នក លាន់ទ្រហឹងពាសពេញទីលានប្រកួត ដែលជាហេតុធ្វើឱ្យមានទស្សនីយភាពដ៏ល្អមួយកើតឡើង មិនថាសម្រាប់អ្នកទស្សនា គ្រាដែលកីឡាករមិត្តរួមក្រុមក៏បានបង្ហាញនូវភាពសប្បាយរីករាយឱ្យគ្នាទៅវិញទៅមកផងដែរ។ 

ពេលទំនេរពីការសិក្សា និងការងារផ្សេងៗអ្នកគ្រប់គ្នាគួរលេងកីឡាខ្លះទើបមានសុខភាពល្អ។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគហទំព័រ៖
  https://www.soccercoachweekly.net/coaching-advice/10-top-tips-how-to-win-a-tournament
  https://m.freshnewsasia.com/index.php/en/entertainment/98521-2018-09-10-09-43-55.html