កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ នូ វលាភ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី ដាំស្លឹកខ្ទឹម ដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថានធម្មជាតិ ម៉្យាងទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះមិនចាំបាច់ត្រូវការប្រើគ្រាប់ដាំ ដោយគ្រាន់តែយកផ្នែកណាមួយ នៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។