អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ៖ “តើការផលិតកម្មវិធីបញ្ញាសិប្បនិម្មិត (AI) បានជួយអ្វីខ្លះដល់មនុស្ស?”
អត្ថបទដកស្រង់ដោយ៖ ហ៊ុល សារួន
#MJQE #AmericanInterconSchool
ខណៈដែលវិទ្យាសាស្រ្តកំពុងរីកចម្រើន ប្រទេសដែលមានការអភិវឌ្ឍខ្លាំងផ្នែកបច្ចេកវិទ្យា (អាមេរិក កាណាដា អ៊ីស្រាអែល អង់គ្លេស អាឡឺម៉ង់ បារាំង តៃវ៉ាន់ ប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ចិន…) កំពុងធ្វើវិនិយោគយ៉ាងសម្បើមទៅលើការប្រើខួរក្បាល ឬការផលិតបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដែលភាសាអង់គ្លេសហៅថា AI។ តើ AI បានជួយសកម្មភាពការងារអ្វីខ្លះដល់មនុស្ស?
តាមពិត AI ត្រូវបានគេស្រាវជ្រាវ និងច្នៃប្រតិដ្ឋឡើងតាំងពីឆ្នាំ1950 មកម្លេះ ដោយលោក Alan Turing ជនជាតិអង់គ្លេស។ AI គឺជាសមត្ថភាពនៃម៉ាស៊ីន ឬក៏កម្មវិធី Computer ដែលចេះធ្វើ ឬអនុវត្តកម្មវិធីដូចខួរក្បាលមនុស្ស ដែលសមត្ថភាពទាំងនោះទាក់ទងនឹងការសិក្សា ស្រាវជ្រាវ វាយតម្លៃ ផ្តល់ហេតុផល និងដោះស្រាយបញ្ហាផ្សេងៗ។
ជាការពិត AI ត្រូវបានគេបង្កើតឡើងសម្រាប់កម្មវិធីជាច្រើន ប៉ុន្តែវិស័យដែលត្រូវបានប្រើច្រើនជាងគេនោះរួមមាន៖
– ការបំពេញការងារវិលជុំដោយស្វ័យប្រវត្តិ (Automating Routine Tasks)៖ ទាក់ទងការកត់ត្រាទិន្នន័យ ការកំណត់កាលវិភាគ និងការបម្រើសេវាកម្មអតិថិជនជាដើម។
– ការសម្រេចចិត្តផ្សេងៗ (Improving Decision Making)៖ AI អាចវិភាគទិន្នន័យដ៏ធំ ស្មុគ្រស្មាញ និងស៊ីជម្រៅ ហើយធ្វើការសម្រេចចិត្តលើប្រតិបត្តិការ និងការផ្តល់យោបល់ផ្សេងៗផងដែរ។
– ការជួយផ្នែកបញ្ញាផ្សេងៗ (Providing intelligence assistance)៖ AI ក្រៅពីអាចជួយការងារអ្នកប្រើប្រាស់ជាច្រើន វាក៏អាចឆ្លើយសំណួរ និងផ្តល់នូវព័ត៌មានយ៉ាងល្អជំនួសឱ្យមនុស្សផង ដែរ។
– ការជួយផ្នែកវិស័យសុខាភិបាល (Improving healthcare)៖ AI បានជួយបំពេញការងារជាច្រើនដល់វិស័យសុខាភិបាលដូចជាការវិភាគ និងផ្ទុកទិន្នន័យ ឬព័ត៌មានផ្នែកវេជ្ជសាស្ត្រ ការស្កេន ការកំណត់អត្តសញ្ញាណ និងការសម្រេចចិត្តក្នុងការជួយដល់វេជ្ជបណ្ឌិតក្នុងការវិភាគ និងព្យាបាលជំងឺផងដែរ។
– ការជួយលើវិស័យដឹងជញ្ជូន (Enhancing Transportation)៖ AI ក៏បានជួយផងដែរសម្រាប់ វិស័យដឹកជញ្ជូន ដូចជាការបើកបររថយន្តដោយខ្លួនឯង ការគ្រប់គ្រងប្រព័ន្ធចរាចរណ៍ដ៏វៃឆ្លាត និងបច្ចេកវិទ្យាផ្សេងៗដែលអាចជួយដល់សុវត្ថិភាព និងប្រសិទ្ធភាពនៃការធ្វើចរាចរណ៍ដល់ មនុស្ស។
ក្រៅពីនេះ AI ក៏ត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីសំខាន់ផ្សេងៗទៀតផងដែរ ហើយវាកំពុងត្រូវបាន អនុវត្ត និងអភិវឌ្ឍជាបន្តបន្ទាប់ និងគ្រប់ពេលវេលា៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://finance.yahoo.com/news/13-most-advanced-countries-artificial-233616079.html