រមណីយឆ្នេរថ្មយក្ស

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត 
ក្រោមប្រធានបទ៖ “រមណីយឆ្នេរថ្មយក្ស”
អត្ថបទដកស្រង់ដោយ : គិត សុភ័ក្រ្ត
#MJQE#AmericanInterconSchool

បើនិយាយពីទិដ្ឋភាពបែបមានទឹកសមុទ្រ ខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ថ្លានោះ ទេសភាពស្អាតដូចឋានសួគ៌ក្រោមមេឃ យើងមិនអាចរំលង រមណីយដ្ឋានឆ្នេរថ្មយក្ស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឡើយ ហើយបច្ចុប្បន្នកំពុងក្លាយជាទីទាក់ចិត្តអ្នកទេសចរគ្រប់ទិសទី។ ទិដ្ឋភាពបែបមាត់   សមុទ្រ ខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លានោះ យើងមិនអាចរំលងរមណីយដ្ឋានឆ្នេរថ្មយក្ស ដោយបច្ចុប្បន្ន ទីនោះកំពុងក្លាយជាតំបន់ទេសចរណ៍ទាក់ចិត្តអ្នកដំណើរមកគ្រប់ទិសទី និងជាទីតាំងទេសចរណ៍ដែលល្បីស្រស់ស្អាត។

ក្រៅពីភាពស្រស់ស្អាតនៃផ្ទៃទឹកធំល្វឹងល្វើយ ក្នុងនោះស្ពាននៅលើផ្ទៃទឹកឆ្នេរថ្មយក្ស គឺពិតជាស្អាតបង្អួតរាងវែងអន្លាយគួរជាទីចាប់អារម្មណ៍ខ្លាំង អ្នកទេសចរដែលបានទៅដល់តែងតែថតយករូបភាពលើស្ពានដ៏ទាក់ទាញ រួមទាំងចាប់យកទិដ្ឋភាពផ្ទៃទឹក ផ្ទៃមេឃ និងធម្មជាតិស្រស់បំព្រងជុំវិញនោះ ជាពិសេសបានទស្សនាផ្ទាំងថ្មយក្សផុសកណ្ដាលផ្ទៃទឹកដ៏ធំអស្ចារ្យ។

រមណីយដ្ឋានឆ្នេរថ្មយក្ស ជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់ការស្រូបយកខ្យល់អាកាសបរិសុទ្ធ អំណោយផលសម្រាប់ការមុជទឹកកម្សាន្តយ៉ាងរីករាយផងដែរ។ ហើយអ្នកទេសចរក៏អាចមកលម្ហែអារម្មណ៍ជាមួយទេសភាពដ៏ស្រស់ត្រកាលនេះ ជាពិសេសនៅពេលព្រះអាទិត្យរៀបលិចដែលជាពេលវេលាមិនអាចបំភ្លេចបានតាមរយៈពន្លឺពណ៌មាសចាំងព្រិចៗលើផ្ទៃទឹក រួមផ្សំនឹងទិដ្ឋភាពស្អាតៗជាច្រើនទៀត ឃើញហើយស្ទើរមិនចង់ជឿនឹងភ្នែកល្អប្រៀបបានឋានសួគ៌ក្រោមមេឃ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.khmerload.com/article/178615