គន្លឹះ៥ចំណុច ធ្វើឱ្យមានសុខភាពល្អ

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “គន្លឹះ៥ចំណុច ធ្វើឱ្យមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : ហ៊ិន គឹមហៀក
#MJQE #AmericanInterconSchool

ពិភពលោកប្រែប្រួល បច្ចេកវិទ្យាមានការវិវឌ្ឍឥតឈប់ឈរ ជីវិតមានការផ្លាស់ប្តូរ រីឯការថែទាំសុខភាព គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះ អ្នកគួរស្វែងរកគួរស្វែងរកគន្លឹះងាយៗក្នុងការថែទាំសុខភាពឱ្យបានល្អ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗ៥ចំណុច ដែលជួយឱ្យលោកអ្នកមានសុខភាពល្អ៖

១. ហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ : ចំណាយ៣០នាទីជារៀងរាល់ព្រឹក ដើម្បីធ្វើលំហាត់ប្រាណ ដូចជា ការដើរ ការរត់ត្រឹកៗ ការរាំ ការធ្វើលំហាត់ប្រាណបែបដង្ហើម ឬការលែងកីឡាផ្សេងៗ និង សកម្មភាពដើម្បីសុខភាពផ្សេងៗទៀត ដោយបែងចែកជា១០នាទីក្នុងរយៈពេលនៃលំហាត់ប្រាណ         នីមួយៗ។

២. កំណត់តុល្យភាពអាហារ : បរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើន និងគ្មានសារធាតុដែលធ្វើ ឱ្យធាត់ដូចជា បន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ចៀសវាងអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉លច្រើន និងមានកម្រិតជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់។

៣. បរិភោគទឹកឱ្យបានច្រើន : រាងកាយត្រូវការជាតិទឹកយ៉ាងច្រើនក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់អ្នកគួរបរិភោគទឹកឱ្យបានពី១លីត្រ ទៅ៣លីត្រក្នុងមួយថ្ងៃ។
•  មនុស្សស្រីគួរបរិភោគទឹក ពី១លីត្រ ទៅ២លីត្រកន្លះ ក្នុងមួយថ្ងៃ។
•  មនុស្សប្រុសគួរបរិភោគទឹក ពី១លីត្រ ទៅ៣លីត្រ ក្នុងមួយថ្ងៃ។

៤. ទទួលពន្លឺព្រះអាទិត្យឱ្យបានគ្រប់គ្រាន់ : ពេលវេលាដ៏ល្អបំផុតដែលអ្នកគួរឱ្យរាងកាយរបស់អ្នកប៉ះត្រូវពន្លឺព្រះអាទិត្យនោះគឺ ម៉ោង៧:៣០នាទីព្រឹក និងម៉ោង៤:៣០នាទីរសៀល ព្រោះកម្តៅថ្ងៃនៅចន្លោះម៉ោងនេះ គឺអាចធ្វើឱ្យអារម្មណ៌របស់អ្នកបានស្រស់ស្រាយ និងគេងលក់ស្កប់ស្កល់នៅពេលយប់ផងដែរ ។ ចៀសវាងការនៅក្រោមកម្តៅថ្ងៃចន្លោះម៉ោង១០ព្រឹក រហូតដល់ម៉ោង៣រសៀល។

៥. ពិនិត្យសុខភាពជាប្រចាំ : អ្នកគួរទៅជួបពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យ និងពិនិត្យសុខភាពជាប្រចាំ រៀងរាល់៣ខែ ឬ៦ខែម្តង ជាពិសេសសម្រាប់ប់មនុស្សវ័យចំណាស់ ព្រោះនេះជាការមើលថែសុខភាពរាងកាយដ៏ល្អដែលមនុស្សគ្រប់រូបមិនគួរមើលរំលង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://social.sabay.com.kh/article/1198815