ទីកន្លែងដ៏ស្រស់ស្អាតទាំង៥ ដែលអ្នកចូលចិត្ដធ្វើដំណើរកម្សាន្តក្រៅប្រទេស មិនគួរមើលរំលង

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្តក្រោមប្រធានបទ “ទីកន្លែងដ៏ស្រស់ស្អាតទាំង៥ ដែលអ្នកចូលចិត្ដធ្វើដំណើរកម្សាន្តក្រៅប្រទេស មិនគួរមើលរំលង”

អត្ថបទដកស្រង់ដោយ : អ៊ិន ដារ៉ា

#MJQE #AmericanInterconSchool

នៅលើពិភពលោកយើងនេះ ពិតជាមានកន្លែងដែលស្អាតៗជាច្រើនជាមួយធម្មជាតិដ៏ស្រស់បំព្រង ពិតជាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ បំភ្លេចអស់នូវអារម្មណ៍តានតឹងជាមួយការងារប្រចាំថ្ងៃ។សម្រាប់លោកអ្នកដែលស្រលាញ់ការផ្សងព្រេង និងកន្លែងធម្មជាតិស្អាតៗក្រៅប្រទេស ពិតជាជាប់ចិត្តនូវសម្រស់ធម្មជាតិទាំងនេះជាមិនខាន។ ថ្ងៃនេះខ្ញុំសូមណែនាំកន្លែងស្អាតៗដែលសម្បូរទៅដោយធម្មជាតិចម្រុះ ដែលលោកអ្នកគួរតែទៅកម្សន្តសម្រាប់ថ្ងៃសម្រាកនឹងមានបំណងចង់ទៅកម្សន្តនៅក្រៅប្រទេសនាពេលខាងមុខដូចខាងក្រោម៖

១. Plitvice Lakes National Park ប្រទេសក្រូអាត :

សម្រាប់លោកអ្នកដែលបានទៅលេងប្រទេសក្រូអាត មិនគួរមើលរំលងសួន Plitvice Lakes National Park នេះទេ សួននេះគឺជាសួនដ៏ចំណាស់ និងធំជាងគេក្នុងប្រទេសក្រូអាត សួននេះត្រូវបានគេចាត់បញ្ចូលជាសួនសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដំបូងគេបង្អស់ បច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។

 

២. Pulpit Rock, Preikestolen, ប្រទេស Norway :

ផ្ទាំងថ្មដ៏ធំមួយនេះ មានទំហំ២៥ម៉ែត្រការ៉េ មានកម្ពស់ប្រហែល៦០៤ម៉ែត្រពីផ្ទៃទឹក ដែលអាចឱ្យអ្នក    ទស្សនាចូលទៅឈរមើលទេសភាពដ៏ស្រស់ស្អាតជុំវិញនោះបានផងដែរ។ ប៉ុន្តែមុននឹងទៅដល់ អ្នកត្រូវទ្បើងជ្រលងភ្នំប្រវែងប្រមាណជាង៣.៨គីទ្បូម៉ែត្រជាមុនសិន។

 

៣. Bora Bora Resort នៅលើកោះ Bora Bora :

ជារមណីយដ្ឋានមួយដ៏ស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកពណ៌ខៀវខ្ចីដ៏ធំល្វឹងល្វើយ Bora Bora Resort ស្ថិតនៅក្នុងតំបន់ Motu Tehotu នៅលើកោះ Bora Bora ក្នុងចំណោមកោះរបស់ French Polynesia។

 

៤. Blue Caves, Zakynthos Island, ប្រទេសក្រិច :

ទីកន្លែងនេះជាកន្លែងដែលស្រស់ស្អាតបំផុតនៅកោះ Zakynthos ដែលជាកោះធំបំផុតក្នុងសមុទ្រLonian ប្រទេសក្រិច។ នៅលើកោះនេះមានទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូងភ្នំ Blue Caves ដែលគួរឱ្យចង់គយគន់ អមជាមួយទឹកសមុទ្រថ្លាឆ្វង់ និងចំណាំងផ្លាតដ៏ស្រស់ស្អាតពីផ្ទៃមេឃបានធ្វើឱ្យកន្លែងនេះក្លាយជាកន្លែងដ៏ស្រស់ស្អាតមួយនៅលើពិភពលោក។

 

៥. Capilano Suspension Bridge, Vancouver, ប្រទេស British Colombia :

ស្ពានដ៏អស្ចារ្យមួយនេះមានកម្ពស់ជាង៧០ម៉ែត្រ និងមានប្រវែងជាង១៤០ម៉ែត្រ ស្ពាននេះជាតំបន់ទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកទេសចរ។

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.khmerload.com/article/135876