អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ កម្មវិធីបំប្លែងអត្ថបទទៅជាវីដេអូ-Sora ”
អត្ថបទដកស្រង់ដោយ : មុំ ស៊ីដារ៉ា
#MJQE #AmericanInterconSchool
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយកំហុសរបស់មនុស្ស សន្សំពេលវេលា ជំនួយឌីជីថល និងការសម្រេចចិត្តដោយមិនលំអៀង។ AI ជួយសម្រួលដល់ការងារជំនាន់ក្រោយកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ ជាការពិតណាស់ មិនថានៅកន្លែង ការងារ ការប្រកបជំនួញ និងការកម្សាន្តផ្សេងៗគឺត្រូវការជំនួយពី AI។
បច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជំរុញឱ្យបុគ្គលស្វែងរកជំនួយពី AI ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។ ថ្មីៗនេះក្រុមហ៊ុន OpenAI ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃកម្មវិធីបញ្ញាសិប្បនិមិត្តបានណែនាំកម្មវិធីចុងក្រោយបំផុតរបស់ខ្លួនគឺ Sora ដែលដំណើរការនៅលើគេហទំព័រពិសេសមួយគឺ www.sora.com។ កម្មវិធីដែលងាយស្រួលប្រើនេះអនុញ្ញាតឱ្យបង្កើតឈុតវីដេអូតាម រយៈការបញ្ចូលអត្ថបទសាមញ្ញ (អត្ថបទទៅវីដេអូ) និងរួមបញ្ចូលមុខងារសរសេររឿងដើម្បីជួយសម្រួលដល់ការនិទានរឿងតាមវីដេអូ។ Sora ត្រូវបានទទួលស្គាល់ថាជាឧបករណ៍ AI ដ៏រឹងមាំ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសទំហំវីដេអូ និងគុណភាពបង្ហាញរហូតដល់ 1080p ដោយឈុតនីមួយៗមានរយៈពេល ២០វិនាទី។ ការចូលប្រើកម្មវិធី Sora នេះបានចំពោះតែអ្នកដែលប្រើប្រាស់សេវាកម្ម OpenAI បច្ចុប្បន្ន រួមទាំងអ្នកដែលអ្នកកំពុងប្រើ ChatGPT Plus និង ChatGPT Pro។
ដូចច្នេះមិនថានៅទីណានោះទេ បញ្ញាសិប្បនិម្មិតអាចជួយសម្រួលដល់ការងារអ្នកបាន ជាពិសេស ចំពោះអ្នកដែលចង់បង្កើតវីដេអូខ្លីៗដែលពួកគេត្រូវការដោយគ្រាន់តែប្រើប្រាស់កម្មវិធី Sora។