ទិវាយុវជនអន្តរជាតិ

អត្ថបទព័ត៌មានស្តីពីសហគមន៍
ក្រោមប្រធានបទ៖ “ទិវាយុវជនអន្តរជាតិ”
អត្ថបទដកស្រង់ដោយ៖ តាប់ សោភ័ណ្ឌ
#MJQE #AmericanInterconSchool

ថ្ងៃទី12 ខែសីហា គឺជាថ្ងៃប្រារព្ធខួបប្រចាំឆ្នាំនៃទិវាយុវជនអន្តរជាតិ ដែលជាថ្ងៃកំណត់ដោយអង្គការសហប្រជាជាតិ (UN)។ ទិវាយុវជនដំបូងត្រូវបានប្រារព្ធឡើងក្នុងឆ្នាំ 1999 បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) បានអនុម័តសេចក្តីសម្រេចមួយដោយទទួលយកអនុសាសន៍ដែលធ្វើឡើងដោយសន្និសីទពិភពលោកនៃរដ្ឋមន្ត្រីដែលទទួលខុសត្រូវសម្រាប់យុវជននៅទីក្រុងលីសបោន។

ហេតុអ្វីត្រូវប្រារព្វទិវាយុវជនអន្តរជាតិ?
ទិវានេះត្រូវបានឧទ្ទិសដល់តួនាទីដែលជាយុវជន និងយុវនារី ដើរតួនាទីនាំមកនូវការផ្លាស់ប្តូរក្នុងការដោះស្រាយបញ្ហាសកលលោក និងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ វាក៏ដើរតួជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមរបស់យុវជនលើពិភពលោក។ នៅថ្ងៃទិវាយុវជនអន្តរជាតិ មានសិក្ខាសាលា ការប្រគុំតន្ត្រី សន្និសីទ ព្រឹត្តិការណ៍វប្បធម៌ និងការប្រជុំដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាតិ និងថ្នាក់មូលដ្ឋាន និងអង្គការយុវជនធ្វើឡើងនៅជុំវិញពិភពលោក។

ចំពោះប្រធានបទ និងពាក្យស្លោកសម្រាប់ថ្ងៃកម្មវិធី គឺមានការផ្លាស់ប្តូរជារៀងរាល់ឆ្នាំដើម្បីលើកយកបញ្ហាជាច្រើនដែលប៉ះពាល់ដល់យុវជនសព្វថ្ងៃ។ ប្រធានបទខ្លះនៅឆ្នាំនីមួយៗមានដូចជា៖
– ឆ្នាំ2016 ប្រធានបទ “យុវជនឈានមុខដោយនិរន្តរភាព”
– ឆ្នាំ 2017 “ការកសាងសន្តិភាពរបស់យុវជន”
– ឆ្នាំ 2018 “កន្លែងសុវត្ថិភាពសម្រាប់យុវជន”
– ឆ្នាំ 2019 ប្រធានបទនៃទិវាយុវជនអន្តរជាតិគឺ “ការផ្លាស់ប្តូរការអប់រំ”…..។

ទិវាយុវជនអន្តរជាតិសង្កត់ធ្ងន់លើសិទ្ធិរបស់យុវជនក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព ការងារ សេវារូបិយវត្ថុ និងការចូលរួមពេញលេញក្នុងជីវិតសាធារណៈ។ ទិវាយុវជនអន្តរជាតិទទួលស្គាល់ និងអបអរសាទរការរួមចំណែករបស់អ្នកស្ម័គ្រចិត្ត និងយុវជនវ័យក្មេងដែលកំពុងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅជុំវិញពិភពលោក ខណៈដែលយុវជនជាកាតាលីករសម្រាប់សន្តិភាព និងវិបុលភាព មិនត្រឹមតែនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅលើឆាកពិភពលោកផងដែរ។ ចំនួនយុវជននាពេលបច្ចុប្បន្ននេះគឺធំជាងគេក្នុងប្រវត្តិសាស្ត្រ ដែលមានយុវជនជាងបីពាន់លាននាក់មានអាយុក្រោម30ឆ្នាំ។ ជាងពាក់កណ្តាលនៃប្រជាជនពិភពលោក យុវជនមានសុខភាពល្អជាសក្តានុពលចូលរួមចំណែកឆ្ពោះទៅរកភាពប្រសើរឡើងនៃសង្គមរបស់យើង។

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
When is International Youth Day | Why is International Youth Day celebrated | News (business-standard.com)