នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការចុះអធិការកិច្ចផ្ទៃក្នុងនៅសាខាច្បារអំពៅ ដោយមានការដឹកនាំពី លោកស្រី សាឯម កម្រង ជាអនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការសិក្សាធិការ។ គោលបំណងក្នុងការចុះអធិការកិច្ចនេះ គឺជួយពង្រឹងបន្ថែម និងតាមដានទៅលើកិច្ចការងារគ្រប់គ្រង ការងាររដ្ឋបាលសាលា ការងារបរិស្ថាន សណ្ដាប់ធ្នាប់ វិន័យ និងបច្ចេកទេសបង្រៀនឱ្យគុណភាពប្រសើរឡើង។ សាលារៀន អន្តរទ្វីប អាមេរិកាំងតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព វិន័យ និងសេវាកម្ម។