អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ដំណើរកម្សាន្តនៅឋានអាវកាស”
អត្ថបទដកស្រង់ដោយ : ហ៊ិន គឹមហៀក
#MJQE #AmericanInterconSchool
ដំណើរកម្សាន្តនេះ គឺមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រភពផែនដីទាល់តែសោះតាំងពីមានមនុស្សរស់នៅលើភពផែនដីមកម្លេះ។ មកដល់ពេលនេះដំណឹងជុំវិញគម្រោងដ៏ធំមួយនេះ បានមកដល់ហើយ ដោយប្រភពព័ត៌មានរបស់ Slash Gear បានចេញផ្សាយឱ្យដឹងថា ស្ថានីយ៍អវកាសសម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តនៅលើឋានអវកាសនោះ មានឈ្មោះហៅជាផ្លូវការថា Aurora Station បានបញ្ចប់គម្រោងរបស់ខ្លួននៅក្នុងឆ្នាំ២០២១ហើយបានចាប់ផ្ដើមបើកសេវាកម្មទេសចរណ៍នេះ នៅឆ្នាំ២០២២។
ទេសចរណ៍អវកាសនេះ ធ្វើឡើងជាលក្ខណៈ Hotel ដែលអាចទទួលភ្ញៀវទេសចរចំនួន០៦នាក់ប៉ុណ្ណោះ ក្នុងមួយលើក ដោយពួកគេអាចស្នាក់នៅលើសណ្ឋាគារអវកាសនោះបានរយៈពេល១២ថ្ងៃដោយក្នុងនោះមានភ្ជាប់មកជាមួយនឹង Wifi ល្បឿនលឿនកប់លំហសម្រាប់ប្រើប្រាស់ ក៏ដូចជាឧបករណ៍ VR បន្ថែមសម្រាប់ការកម្សាន្ត ឬការឆ្លើយឆ្លងជាមួយនឹងសាច់ញាតិ ក្រុមគ្រួសារ មិត្តភក្ដិនៅផែនដី។ មិនតែប៉ុណ្ណោះទេសចរណ៍នេះ នឹងឱ្យអ្នកទេសចរណ៍លេង ឬបណ្ដែតខ្លួនដែលគ្មានទំនាញផែនដី ក៏ដូចជាសកម្មភាព ដាំដំណាំ ជាដើម ដែលមិនធ្លាប់មានពីមុនមក។
ដើម្បីអាចទៅទេសចរណ៍នៅលើឋានអវកាសនោះបាន អតិថិជនរបស់ Aurora Station ទាំងអស់ត្រូវធ្វើការកក់ សាច់ប្រាក់ចំនួន ៨០.០០០$ ជាមុនសិន ដោយតម្លៃសរុបជាក់ស្ដែងគឺលោតដល់ទៅ ៩.៥លានដុល្លារសហរដ្ឋអាមរិក សម្រាប់មនុស្សម្នាក់។ ដំណើរកម្សាន្តនេះមានតម្លៃខ្ពស់បំផុត ដែលមានតែមហាសេដ្ឋីប៉ុណ្ណោះ ដែលហ៊ាន ចំណាយសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដើម្បីទៅលេងលើលំហអវកាសក្នុងរយៈពេល១២ថ្ងៃបែបនេះ។ ម្យ៉ាងទៀតបើចង់ទៅលេងបាន គឺតម្រូវធ្វើការលត់ដំ ហ្វឹកហាត់រយៈពេល៣ខែជាមុនសិនជាមួយនឹងកម្មវិធីបង្ហាត់អំពីរបៀបរបបនានាដែលចាំបាច់តាមរយៈ Online និងហ្វឹកហាត់ដោយផ្ទាល់ជាមួយអ្នកជំនាញនៅក្នុងរដ្ឋ Texas តែម្តង។