អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “គំនិត និងគម្រោងច្នៃប្រឌិតល្អៗទាំង៥ សម្រាប់សិស្សវិទ្យាល័យ”
អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ
#MJQE #AmericanInterconSchool
កម្រិតវិទ្យាល័យ គឺជាឱកាសសម្រាប់សិស្សដើម្បីស្វែងរកគំនិតថ្មីៗ និងស្វែងរកអ្វីឱ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់សិស្សដែលអាចដោះស្រាយបញ្ហា និងជួយមនុស្សបាន។ ថ្ងៃនេះខ្ញុំសូមលើកយកគម្រោងច្នៃ ប្រឌិតចំនួន៥សម្រាប់សិស្សដែលរៀននៅវិទ្យាល័យមកបង្ហាញជូនមានដូចខាងក្រោម៖
១. ការបង្កើតឆ្នាំងសាកទូរសព្ទដោយប្រើថាមពលព្រះអាទិត្យ :
មនុស្សមិនចាំបាច់ព្រួយបារម្ភអំពីទូរសព្ទរបស់យើងរលត់ទៀតឡើយ។ វាអាចទៅរួចជាមួយនឹងឆ្នាំងសាកទូរសព្ទដែលប្រើថាមពលពន្លឺព្រះអាទិត្យ។
២. ការបង្កើតកម្មវិធីទូរសព្ទ :
បច្ចុប្បន្នអ្នកណាក៏មានទូរសព្ទទំនើបដែរ។ ការអភិវឌ្ឍកម្មវិធីទូរសព្ទផ្តល់ឱ្យអ្នកនូវឱកាសដ៏អស្ចារ្យដើម្បីបង្ហាញពីគំនិតក្នុងការព្យាយាមដោះស្រាយបញ្ហាអ្វីមួយ។
៣. រចនាប្រព័ន្ធចម្រោះទឹក :
ទឹកគឺជាអ្វីដែលយើងម្នាក់ៗពឹងផ្អែកលើជារៀងរាល់ថ្ងៃ។ ដូច្នេះការរចនាប្រព័ន្ធចម្រោះទឹកគឺជាគំនិតច្នៃ ប្រឌិតថ្មីសម្រាប់សិស្សវិទ្យាល័យ។ នេះគឺជាគម្រោងមួយដែលរួមបញ្ចូលគ្នានូវការគិតប្រកបដោយភាពច្នៃប្រឌិតរបស់អ្នកជាមួយនឹងជំនាញវិស្វកម្ម និងគីមីវិទ្យា។ ប្រសិនបើអ្នកពូកែគីមីវិទ្យា នេះគួរតែជាផ្លូវរបស់អ្នកច្រើនជាង។
៤. ការបង្កើតសិល្បៈអន្តរកម្ម :
សិល្បៈត្រូវបានគេប្រើជាឧបករណ៍បង្ហាញជាយូរមកហើយ។ យ៉ាងណាមិញ សព្វថ្ងៃនេះសិល្បករកំពុងស្វែងរកវិធីថ្មីៗ ដើម្បីទាក់ទាញទស្សនិកជនដោយផ្ទាល់ជាមួយនឹងការដំឡើងសិល្បៈដ៏ស្រស់ស្អាត។ នេះគឺល្អឥតខ្ចោះ ប្រសិនបើអ្នកជានិស្សិតដែលចេះបច្ចេកវិទ្យា ហើយចង់បង្ហាញពីផ្នែកច្នៃប្រឌិត និងជំនាញរចនារបស់អ្នក។
៥. បង្កើតមនុស្សយន្តដែលគ្រប់គ្រងពីចម្ងាយ :
ការបង្កើតមនុស្សយន្តដែលដំណើរការដោយជំនួយពីឧបករណ៍បញ្ជាពីចម្ងាយ គឺជាគំនិតគម្រោងច្នៃប្រឌិតដ៏ល្អបំផុតមួយសម្រាប់សិស្ស។ អ្នកនឹងត្រូវការអេឡិចត្រូនិក និងកម្មវិធីមួយចំនួន។ នៅចុងបញ្ចប់នៃគម្រោងនេះ អ្នកគួរតែអាចគ្រប់គ្រងមនុស្សយន្តនេះដោយប្រើឧបករណ៍បញ្ជាពីចម្ងាយ ឬស្មាតហ្វូនរបស់ អ្នក។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖
- https://www.indigoresearch.org/blog/innovative-project-ideas-school-students
- https://www.carrollhs.org/blog/eight-keys-to-choosing-and-researching-an-award-winning-science-fair-project/?categoryid=2
- https://www.veritasai.com/veritasaiblog/8-robotics-project-ideas-for-high-school-students
- https://www.bluettipower.ca/blogs/home-backup/how-many-watts-does-a-phone-charger-use
- https://www.reddit.com/r/solarpunk/comments/xsnhgo/diy_water_filtration_inspiration_water_should_be/