អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃសកម្មភាពអានរឿងនិទានសម្រាប់កុមារ”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE #AmericanInterconSchool
តើការនិទានរឿងឱ្យកុមារស្តាប់មានសារប្រយោជន៍អ្វីខ្លះដល់កុមារ?
ការអប់រំកុមារតូចជារឿងសំខាន់ដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ដែលជាតួនាទីរបស់លោកគ្រូ អ្នកគ្រូនិងមាតាបិតា ឬអ្នកអាណាព្យាបាល។ គ្រប់សកម្មភាពប្រចាំថ្ងៃរបស់កុមារ គឺជាការសិក្សាដែលមានដូចជា ការលេង ការទំនាក់ទំនង ការស្គាល់ពីមជ្ឈដ្ឋានខាងក្រៅ ស្តាប់ និយាយ គំនូរ ច្រៀង និទានរឿង ។ល។
ដោយហេតុនេះហើយនៅតាមសាលាគួរបង្កើតនូវកម្មវិធីអានរឿងនិទានសម្រាប់ក្នុងថ្នាក់រៀន និងនៅផ្ទះបន្ថែមដល់កុមារ។ ការចូលរួមពីអ្នកអាណាព្យាបាលក្នុងការអានរឿងនិទានដល់កូនៗនឹងធ្វើឱ្យពួកគេទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
• បង្កើនទំនាក់ទំនងល្អ និងភាពស្និទ្ធស្នាលជាមួយកូនៗ
• បណ្តុះទម្លាប់ការអានដល់កុមារ
• បង្កើនការស្តាប់ធ្វើឱ្យកុមារ បង្កើតពាក្យថ្មីបានច្រើន និងឆាប់ចេះនិយាយ
• ផ្តល់នូវការអប់រំតាមរយៈរឿងនិទាន
• បង្កើតនូវសិល្បៈនៃការរស់នៅដល់កុមារ
• កុមារមានមនោសញ្ចេតនា
• បណ្តុះទម្លាប់នៃការការគិត
ដូចនេះដើម្បីឱ្យកុមារទទួលបានការអប់រំ និងការលូតលាស់សតិបញ្ញាបានល្អ មាតាបិតា ឬអ្នកអាណាព្យាបាលត្រូវគួរចំណាយពេលវេលា និងអនុវត្តនូវសកម្មភាពទាំងនេះឱ្យបានច្រើន និងប្រកបដោយមានប្រសិទ្ធភាពសម្រាប់កូនៗជាទីស្រលាញ់របស់លោកអ្នក៕