អត្ថបទព័ត៌មានស្តីការកម្សាន្ត
ក្រោមប្រធានបទ “ការកម្សាន្តជាមួយកីឡាបាល់ទាត់”
អត្ថបទដកស្រង់ដោយ : ឃី គីមស្រៀ
#MJQE #AmericaninterconSchool
បាល់ទាត់ ជាកីឡាដ៏ពេញនិយមបំផុតមួយនៅក្នុងលោក។ ការលេងបាល់ទាត់ដើម្បីជាការកម្សាន្ត មិនចាំបាច់ឱ្យមានជំនាញក្នុងការលេងជាលក្ខណៈអាជីពនោះទេ ព្រោះការលេងគឺជាកម្សាន្តផ្លូវកាយ និងផ្លូវចិត្តដោយពោរពេញទៅដោយភាពស្រស់ស្រាយ និងសប្បាយរីករាយ។ ការលេងបាល់ទាត់សម្រាប់ការកម្សាន្តគឺជាល្បែងកម្សាន្តជាសកលដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកចូលចិត្ត។ ការលេងកីឡាបាល់ទាត់ដើម្បីកម្សាន្ត នឹងជួយឱ្យលោកអ្នកមានភាពស្រស់ស្រាយ កាត់ស្ត្រេស និងពោរពេញភាពរំភើប និងរីករាយនៅក្នុងចិត្ត។ ការកម្សាន្តជាមួយកីឡាបាល់ទាត់ គឺមានច្រើនបែបច្រើនយ៉ាង បានន័យថាច្រើនទម្រង់នៅក្នុងការកម្សាន្ត។
១. ការលេងបាល់ទាត់កម្សាន្តនៅក្នុងទីលានបាល់ទាត់ :
ចំពោះការលេងបាល់ទាត់ផ្ទាល់ វាជួយឱ្យយើងទទួលបានបទពិសោធនពិតៗ ដោយបញ្ចេញនូវថាមពល ចលនា ឬសកម្មភាពផ្សេងៗដូចជា ការរត់ដេញយក អាតាក់ រឺដណ្តើមបាល់ពីគូប្រកួតក្នុងទីលាន បណ្តើរបាល់ អូស ញាក់ ឬស៊ុតបាល់ទៅកាន់ទីរបស់គូប្រកួតជាដើម។ ជាក់ស្តែងនៅពេលមានការប្រកួតបាល់ទាត់ ជាពិសេសនៅពេលដែលអ្នកបានស៊ុតបាល់បញ្ចូលទីរបស់គូប្រកួតបានសម្រេច និងការទទួលបាននូវជ័យជម្នះក្នុងការប្រកួត ដោយស៊ុតបញ្ចូលទីរបស់គូប្រកួតបាន៥ទល់ និង០ ជាដើម។ ដូច្នេះការទទួលបានជ័យជំនះក្នុងការប្រកួតបែបនេះ គឺធ្វើឱ្យអ្នកមានការរំភើបសប្បាយរីករាយ និងមានមោទនភាពផងដែរ។
២. ការទស្សនាកីឡាបាល់ទាត់ ឬការគាំទ្រក្រុមបាល់ទាត់ដែលអ្នកចូលចិត្ត :
ការទស្សនាកីឡាបាល់ទាត់ មិនថាទៅមើលការប្រកួតបាល់ទាត់ផ្ទាល់នៅទីលានប្រកួត ឬក៏មើលតាមប្រព័ន្ធបច្ចេកវិទ្យាដូចជា Football Highlights on YouTube/Facebook/Telegram គឺវាជួយកម្សាន្តអារម្មណ៍របស់លោកអ្នកដែលជាប្រិយមិត្តក្រុមបាល់ទាត់ដែលអ្នកចូលចិត្តស្រាប់។ ចំពោះការទស្សនាបាល់ទាត់តាម YouTube ធ្វើលោកអ្នកមានភាពងាយស្រួល ជាពិសេសនៅពេលដែលអ្នកខកខានមិនបានទស្សនាផ្ទាល់ លោកអ្នកនៅតែអាចចូលមើលការប្រកួតរបស់ក្រុមបាល់ទាត់ដែលអ្នកចូលចិត្តតាម YouTube បានយ៉ាងសប្បាយ។
និយាយរួមទៅ បាល់ទាត់ជាកីឡាមួយក្នុងចំណោមកីឡាទាំងអស់ ដែលពេញនិយមបំផុតនៅជុំវិញពិភពលោកដែលមានមនុស្សរាប់លាននាក់ពេញចិត្តទស្សនាយ៉ាងសប្បាយរីករាយ។