ឆ្នាំទី១២ នៃមហោស្រពភាពភាពយន្តខ្លីចតុមុខ

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ៖ “ឆ្នាំទី១២ នៃមហោស្រពភាពភាពយន្តខ្លីចតុមុខ”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE #AmericanInterconSchool

នេះជាឆ្នាំទី១២ ហើយដែលខាងសហគមន៍បានរៀបចំការប្រកួតប្រជែងភាពយន្តរឿងខ្លី ដើម្បីលើក កម្ពស់ស្នាដៃរបស់ផលិតករភាពយន្តខ្នាតខ្លី។ សហគមន៍តំបន់បានចាប់ផ្តើមប្រកាសទទួលស្នាដៃប្រកួតប្រជែងរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយសារមានការសំណូមពរពីសមិទ្ធករជាច្រើន ដែលធ្វើការសុំពន្យាថ្ងៃទទួលស្នាដៃមហោស្រពភាពយន្តខ្លីចតុមុខ។ ដូច្នេះសមិទ្ធករដែលមិនទាន់ធ្វើការ ដាក់ស្នាដៃរបស់ខ្លួនមកកាន់មហោស្រព អាចមកដាក់ពាក្យបាន ដើម្បីទទួលបានបទពិសោធថ្មីៗ និងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយសមិទ្ធករជាច្រើនរូបទៀត ក្នុងវិស័យភាពយន្តទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ កម្មវិធីនេះបានប្រព្រឹត្តកាលពីថ្ងៃទី ២៥ ខែមិថុនា ដោយលោក សុខ ចាន់រ៉ាដូ ជ័យលាភីមហោស្រពឆ្នាំ២០២២ ចែករំលែកពីរបៀបដឹកនាំសេកង់រឿងខ្លីជាមួយសិក្ខាកាមខ្ទង់២០នាក់។ បន្ថែមពីនេះទៅទៀតមហោស្រពភាពយន្តខ្លីចតុមុខបានរៀបចំក្នុងទម្រង់ថ្មី «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» ដែលធ្វើការអនុវត្តនៅកន្លែងបន្ថែមទៀត ដែលធ្វើឱ្យសិក្ខាកាមមានអារម្មណ៍ រីករាយទទួលនៅចំណេះដឹងថ្មីៗ ពីការអនុវត្តផ្ទាល់នៅនឹងទីកន្លែង។

លោក ស៊ុ ស៊ីថែន ប្រធាន CSFF 2023 បានមានប្រសាសន៍ថា៖ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»ទម្រង់ថ្មី បានសម្រេចគោលដៅរបស់ខ្លួនគួឱ្យកត់សម្គាល់។ ការរៀបចំនេះគឺដើម្បីជំរុញបេក្ខជនឱ្យដកពិសោធន៍សកម្មភាពផលិតភាពយន្តពិតៗពីសមិទ្ធករ ឬអ្នកជាប់ជ័យលាភី។ ដូច្នេះសូមបេក្ខជនរួសរាន់ ក្នុងការមកដាក់ពាក្យចូលរួមបង្ហាញស្នាដៃរបស់ខ្លួន។

ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រតិដ្ឋ CSFF នៅតែបន្តទទួលយកភាពយន្តឯកសារ វីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែរយៈពេលអតិបរមានៃវីដេអូមិនលើសពី៣០នាទី។ អ្វីដែលកាន់ពិសេស CSFF-XII នឹងផ្តល់ជូននូវពានរង្វាន់ក្នុងស្រុកជាសាច់ប្រាក់ដែលឧបត្ថម្ភដោយពី «អង្គការមូលនិធិកម្ពុជា» (Cambodian Children’s Fund - CCF) ដូចតទៅ៖
•  ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា ទទួលបាន១ពាន់ដុល្លារ
•  ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា ទទួលបាន៥០០ដុល្លារ
•  រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក ទទួលបាន៣០០ដុល្លារ
•  ភាពយន្តខ្លីឆ្នើមអន្តរជាតិ ទទួលបាន៣០០ដុល្លារ (តាមរយៈថ្លៃដាក់រឿងប្រកួតដោយសមិទ្ធករបរទេស)

ម្យ៉ាងទៀត លោកអ្នកក៏អាចចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមក្នុងការគាំទ្រការរៀបចំកម្មវិធីខាងលើដល់មហោស្រពផងដែរ។ ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់ប្រកួតប្រជែងអាចផ្ញើរឿងខ្លីរបស់លោកអ្នកមកកាន់មហោស្រពឥឡូវមកតាមរយៈ https://filmfreeway.com/CSFF ឬ http://csff.co/submission/។