អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “គន្លឹះជួយឱ្យបេះដូងមានសុខភាពល្អក្នុងរយៈពេល៣សប្ដាហ៍”
អត្ថបទដកស្រង់ដោយ : ជ្រឺ ផល្លា
#MJQE #AmericanInterconSchool
បេះដូងមានសុខភាពល្អជាបំណងប្រាថ្នានៃមនុស្សគ្រប់រូប ហើយវាជាប្រការសំខាន់ក្នុងការមានបេះដូងប្រកបដោយសុខភាពល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អ្នកអាចប្រាថ្នាឱ្យបេះដូងរបស់អ្នកមានសុខភាពល្អដល់កម្រិតណាក៏បាន ប៉ុន្តែអ្នកមិនអាចសម្រេចតាមបំណងនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីម្យ៉ាងនោះ។ ដើម្បីជាជំនួយការពារសុខភាពបេះដូងរបស់លោកអ្នក គួរស្វែងយល់ពីគន្លឹះសំខាន់មួយចំនួនដូចខាងក្រោម៖
១. ធ្វើឱ្យរាងកាយមានភាពសកម្ម :
ដើម្បីសុខភាពបេះដូងរបស់អ្នកមានសុខភាពល្អ អ្នកជំនាញណែនាំឱ្យលោកអ្នកធ្វើលំហាត់ប្រាណស្រាលៗ ១៥០នាទី ឬធ្វើលំហាត់ប្រាណកម្រិតធ្ងន់៧៥នាទីជារៀងរាល់សប្ដាហ៍។ ទោះជាយ៉ាងណាចូរឱ្យប្រាកដថាអ្នកអនុវត្តវាបានទៀងទាត់ឱ្យក្លាយជាទម្លាប់ ដោយចាប់ផ្ដើមអនុវត្តសកម្មភាពហាត់ប្រាណមួយចំនួនដូចជា ការឡើងកាំជណ្ដើរ ការដើរ ការហែលទឹក ការជិះកង និងការលេងកីឡា។
២. ទទួលទានអាហារល្អចំពោះសុខភាព :
ចូលធ្វើការបន្លាស់ប្ដូរនូវប្រភេទអាហារណាដែលមិនល្អ ដោយជំនួសប្រភេទអាហារបែបធម្មជាតិដែលមានលក្ខណៈស្រស់ និងល្អប្រសើរចំពោះសុខភាពដូចជា ផ្លែឈើ និងបន្លែ។ ចូលបន្ថែមជាតិសរសៃហៃ្វប័រក្នុងបរិមាណ៣០ក្រាម នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក និងទទួលទានទឹកឱ្យបានច្រើន។ របបអាហារសម្បូរជាតិសរសៃហៃ្វប័រ នឹងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ និងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អដែលមានប្រសិទ្ធភាពជួយអ្នក ក្នុងការគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងរាងកាយ។ អ្នកអាចដាក់បន្ថែមប្រភេទអាហារសម្បូរជាតិសរសៃហៃ្វប័រមួយចំនូនក្នុងរបបអាហាររបស់អ្នកដូចជា គ្រាប់ ធញ្ញជាតិ សណ្ដែក ផ្លែប៉ោម សណ្ដែកក្រហម និងការ៉ុត។
៣. សម្រកទម្ងន់ :
ការធាត់លើសគីឡូអាចបង្កអន្តរាយដល់បេះដូងរបស់អ្នក ពីព្រោះវាបង្កើតគ្រោះថ្នាក់នៃជំងឺបេះដូងមួយចំនួន ព្រមទាំងបញ្ហាបេះដូងជាច្រើនដទៃទៀត ដូច្នេះអ្នកចូរសម្រកទម្ងន់ និងរក្សារាងកាយឱ្យរឹងមាំ និងធាត់ល្មម។ ម៉្យាងទៀតចូលឱ្យប្រាកដថាអ្នកអាចចៀសវាងការទទួលទានប្រភេទអាហារផ្អែម និងប្រភេទអាហារសម្បួរខ្លាញ់។ ការឈប់ទទួលទានប្រភេទអាហារដែលមានរៀបរាប់នេះ អាចជួយអ្នកក្នុងការគ្រប់គ្រងជាតិកូឡេស្តេរ៉ូលបញ្ចុះរ៉េស៊ីស្ទ័រអាំងស៊ុយលីន និងកាត់បន្ថយគ្រោះថ្នាក់ជំងឺបេះដូង និងសរសៃឈាម។
៤. បញ្ឈប់ការជក់បារី :
ការជក់បារីជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុទាំងឡាយដែលបណ្ដាលឱ្យកើតជំងឺសរសៃឈាមទៅចិញ្ចឹមបេះដូង។ ចូលបញ្ឈប់ការជក់បារីពីថ្ងៃនេះតទៅ ហើយរក្សាគម្លាតឱ្យឆ្ងាយពីវា។ អ្នកនឹងមានលទ្ធភាពអាចជួយដល់បេះដូងរបស់អ្នកវានឹងកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង ។ ម្យ៉ាងទៀតចូរឱ្យប្រាកដថា អ្នកមិនទទួលទានគ្រឿងស្រវឹង ឬពិសាវាក្នុងកម្រិតល្មម៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://www.healthtime.tips/km/library/article/1328