អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ទម្លាប់ទាំង៥យ៉ាង ជួយសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ”
អត្ថបទដកស្រង់ដោយ : ជុំ ស៊ីធាន់
#MJQE#AmericanInterconSchool
សុខភាពផ្លូវចិត្ត សំដៅដល់ភាពស្ងប់សុខខាងមនោរម្មណ៍ (អារម្មណ៍ជ្រះថ្លា អាកប្បកិរិយាល្អ ទំនាក់ទំនងល្អ គតិវិជ្ជមាន)។ មនុស្សដែលមានសុខភាពផ្លូវចិត្តរឹងមាំ តែងមានអារម្មណ៍រីករាយ ពេញទៅដោយក្តីស្រលាញ់ មានសុខភាពល្អ បំពេញការងារកាន់តែប្រសើរ។ ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះនៃការពង្រឹងសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ៖
១. ចាប់ផ្ដើមរត់លំហាត់ប្រាណ :
ការរត់ជួយបំបាត់គំនិត និងអារម្មណ៍ដែលរងសម្ពាធ និងបង្ហាត់ចិត្តឱ្យមានការផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ការរត់ក៏អាចជួយឱ្យមានភាពច្បាស់លាស់ក្នុងចិត្តគំនិតកាន់តែល្អ។
២. សម្រាក១០នាទីជារៀងរាល់ថ្ងៃ ដោយមិនធ្វើអ្វីទាំងអស់ :
ការមិនប្រើកុំព្យូទ័រ ទូរសព្ទ ឬអានសៀវភៅ អាចឱ្យយើងនៅជាមួយខ្លួនឯង ក៏ដូចជាស្គាល់ខ្លួនឯងកាន់តែច្បាស់។ ទម្លាប់មួយនេះ នឹងនាំឱ្យយើងទទួលបានសន្តិភាពផ្លូវចិត្តជាក់លាក់។
៣. ចំណាយពេល១ថ្ងៃក្នុងមួយសប្ដាហ៍នៅជាមួយអ្នកដែលយើងស្រលាញ់ ការចំណាយពេលនៅជាមួយមនុស្សដែលយើងស្រលាញ់ មិនថាជាគ្រួសារ មិត្តភក្ដិ ឬគូស្នេហ៍នោះទេ វានឹងអាចឱ្យយើងមានអារម្មណ៍សុវត្ថិភាព ក៏ដូចជាអាចព្យាបាលរបួសផ្លូវចិត្តទាំងឡាយដែលយើងធ្លាប់ជួយប្រទះកន្លងមកប្រកបដោយប្រសិទ្ធភាព។
៤. ជំរុញទឹកចិត្ត :
ការបំផុសគំនិត ការហ៊ានសាកល្បងអ្វីថ្មីៗ នាំយើងឱ្យចាកចេញពីតំបន់ដែលគ្មានផាសុកភាព តែអាចទទួលបានបទពិសោធជីវិតថ្មីមួយទៀត។ យើងគប្បីសកម្ម រីករាយជាមួយនឹងភាពស្រស់ស្អាត ភាពសម្បូរបែប និងភាពរស់រវើកដែលនៅជុំវិញខ្លួន។
៥. ចាប់ផ្ដើមធ្វើសមាធិ :
ការធ្វើសមាធិអាចមានការលំបាក។ ទាមទារភាពអំណត់អត់ធ្មត់ច្រើន។ ទម្លាប់មួយនេះជួយឱ្យយើងស្ថិតក្នុងសភាពស្ងប់ស្ងៀមជាមួយខ្លួនឯង អាចស្វែងយល់ពីខ្លួនឯង និងស្រលាញ់ខ្លួនឯងកាន់តែច្រើន។ ហេតុនេះ យើងគប្បីសាកល្បងធ្វើសមាធិចាប់ពីថ្ងៃនេះតទៅ ទើបជាការប្រសើរ។
សុខភាពផ្លូវចិត្ត ជាមាគ៌ាពិតនៃបរមសុខ!
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://hellokrupet.com/%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F/%E1%9E%94%E1%9E%89%E1%9F%92%E1%9E%A0%E1%9E%B6%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9E%91%E1%9F%80%E1%9E%8F/165385/