កត្ដា៤យ៉ាងបង្កឱ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “កត្ដា៤យ៉ាងបង្កឱ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន”
អត្ថបទដកស្រង់ដោយ : មុំ ស៊ីដារ៉ា
#MJQE #AmericanInterconSchool

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗតែងតែចង់បានសុខភាពល្អ រស់នៅមានសេចក្តីសុខ និងមានសុភមង្គល។ ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីជីវភាព និងការផ្គត់ផ្គង់គ្រួសារ។ បុគ្គលមួយចំនួនខិតខំធ្វើការងារ និងរកស៊ីស្ទើតែគ្មានពេល និងមិនសូវខ្វាល់ខ្វាយពីសុខភាពខ្លួនឯងដូចជា ការហូបអាហារមិនបានត្រឹមត្រូវ ការហូបភេសជ្ជៈដែលមានជាតិស្ករខ្ពស់ មិនបានហាត់ប្រាណ និងលេងកីឡាទៀតទាត់ដែលធ្វើឱ្យរាងកាយធាត់ជ្រុល និងពោរពេញដោយជាតិពុល។ ដោយយោងតាមការធ្វើសម្រង់មតិថ្នាក់ជាតិលើប្រជាជនអាមេរិចចំនួន ២០០០នាក់របស់លោកវេជ្ជបណ្ឌិត Laxmi Mehta, M.D. នាយកផ្នែកការពារជំងឺបេះដូង និងសុខភាពសរសៃឈាមបេះដូងរបស់ស្ត្រីនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Wexner នៃសាកលវិទ្យាល័យ Ohio State ក្នុងទីក្រុង Columbus, OH។ ជាលទ្ធផលលោកវេជ្ជបណ្ឌិតបានរកឃើញថាការគាំងបេះដូងកំពុងកើនឡើងចំពោះមនុស្សដែលមានអាយុតិចជាង 50ឆ្នាំ។ លើសពីនេះទៅទៀត បើផ្អែកតាមគេហទំព័រហេឡូគ្រូពេទ្យក៏បានរៀបរាប់ចំណុចមួយចំនួនដែលបណ្តាលឱ្យកើតមានមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន។ កត្ដា៤យ៉ាងបង្កឱ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបានដូចខាងក្រោម៖

១. ការជក់បារី និងការប្រើប្រាស់សារធាតុញៀន :
ការជក់បារី បូករួមទាំងបារីអេឡិចត្រូនិក អាចប៉ះពាល់សុខភាពបេះដូង។ ព្រោះថា ក្នុងផ្សែងបារីមានផ្ទុកទៅដោសារធាតុគីមីរាប់ពាន់ប្រភេទ ក្នុងនោះសារធាតុម្យ៉ាងដែលយើងស្គាល់ច្បាស់គឺ នីកូទីនតែម្ដង។ សារធាតុនីកូទីនអាចបង្កឱ្យមានខ្លាញ់ក្នុងសរសៃឈាម វិវត្ដទៅរកជំងឺលើសឈាម ដែលជាមូលហេតុចម្បងបង្កជាជំងឺបេះដូងបាន។ សារធាតុញៀនខុសច្បាប់ក៏មិនខុសគ្នានឹងបារីនោះដែរ សុទ្ធតែអាចបង្កឱ្យប៉ះពាល់ដល់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា សារធាតុញៀនដូចជា កញ្ឆា កូកាអ៊ីន សុទ្ធតែអាចធ្វើអ្នកប្រើប្រាស់ប្រឈមកើតជំងឺគាំងបេះដូង មិនថាក្មេង ឬមនុស្សចាស់នោះទេ។

២.  របបអាហារ :
របបអាហារដែលមានដូចជា ពពួកអាហារកែច្នៃ អាហារសម្បូរទៅដោយជាតិខ្លាញ់ អាហារប្រៃខ្លាំង គ្រឿងស្រវឹង និងពពួកភេសជ្ជៈមានកាបូនអ៊ីដ្រាត អាចបង្កឱ្យអ្នកញ៉ាំប្រឈមបញ្ហាឡើងគីឡូ លើសសម្ពាធឈាម ដែលជាមូលហេតុសំខាន់អាចបង្កទៅជាគាំងបេះដូងបាន។

៣. ជំងឺទឹកនោមផ្អែមប្រភេទ២ :
អ្នកជំងឺទឹកនោមផ្អែមប្រភទ២ ក៏មានហានិភ័យខ្ពស់ងាយកើតជំងឺបេះដូងផងដែរ ប្រសិនបើមិនបានគ្រប់គ្រងជាតិស្ករបានល្អ។ ព្រោះថា កម្រិតជាតិស្ករក្នុងឈាមកើនឡើងពីជំងឺទឹកនោមផ្អែមអាចបំផ្លាញសរសៃឈាម និងសរសៃប្រសាទដែលបម្រើបេះដូង។ ការណ៍នេះអាចនាំឱ្យមានជំងឺសរសៃឈាមបេះដូង។

៤. ការលើសទម្ងន់ និងការលើសជាតិកូលេស្តេរ៉ុលខ្ពស់ :  
ភាពធាត់ជ្រុលមិនបណ្តាលឱ្យគាំងបេះដូងដោយផ្ទាល់នោះទេ ប៉ុន្តែពួកវានាំទៅរកស្ថានភាពគ្រោះថ្នាក់ផ្សេងទៀតសម្រាប់បេះដូងរបស់អ្នកដូចជា កូលេស្តេរ៉ុលខ្ពស់ សម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម ដែលទាំងអស់នេះអាចបណ្តាលឱ្យមានបន្ទះកកកុញនៅក្នុងសរសៃឈាម ដូច្នេះបង្កើនហានិភ័យនៃការគាំងបេះដូង។ ភាពធាត់កំពុងកើនឡើងនៅគ្រប់ក្រុមអាយុទាំងអស់ (អត្រានៃការធាត់បានកើនឡើងទ្វេដងក្នុងរយៈពេល 30ឆ្នាំចុងក្រោយនេះ) ហើយអ្នកស្រាវជ្រាវបានព្យាករណ៍ពីការកើនឡើងចំនួន 6ដងនៃចំនួនមនុស្សពេញវ័យដែលមានជំងឺធាត់ក្នុងរយៈពេល 40ឆ្នាំនេះបើយោងតាម Nature Reviews។

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖ 
  https://hellokrupet.com
  https://www.healthcentral.com/condition/heart-attack/heart-attacks-on-the-rise-in-young-adults