គន្លឹះល្អៗ៤យ៉ាងក្នុងការថែទាំសុខភាពរាងកាយនឹងសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើរឡើងវិញ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ : “គន្លឹះល្អៗ៤យ៉ាងក្នុងការថែទាំសុខភាពរាងកាយនឹងសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើរឡើងវិញ”
អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ
#MJQE #AmericanInterconSchool

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណោះ ហើយម្នាក់ៗជួបបញ្ហាខុសៗគ្នា អ្នកខ្លះមានបញ្ហាដោយសារការប្រកបរបររកស៊ី ជីវិតការងារ បញ្ហាក្រុមគ្រួសារ ឬស្នេហាជាដើម។ មនុស្សជាច្រើនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកដែលតម្រូវឱ្យមានការតស៊ូព្យាយាមឆ្លងកាត់វិបត្តិទាំងនោះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកទៅលើបញ្ហាទាំងនោះបានធ្វើឱ្យអ្នកពិបាកចិត្ត ធ្លាក់ទឹកចិត្ត ស្ត្រេស និងបញ្ហានានាក្នុងការរស់នៅតតាំងជាមួយបញ្ហាជីវិតសព្វថ្ងៃនេះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងវិបត្តិផ្លូវចិត្តឱ្យទទួលបានសុខភាពល្អឡើងវិញនោះ អ្នកគួរតែខិតខំព្យាយាមអនុវត្តតាមវិធីទាំង៤ នេះដូចខាងក្រោម៖

១. អនុវត្តការគិតតែរឿងល្អៗ និងវិជ្ជមាន : វាពិបាកក្នុងការបង្ហាញភាពវិជ្ជមាននៅក្នុងជីវិតគ្រប់ពេលដែលមានបញ្ហានៅជុំវិញខ្លួន តែអ្នកអាចផ្លាស់ប្តូរការគិតពីភាពអវិជ្ជមានទៅជារឿងវិជ្ជមានវិញដែលវាអាស្រ័យទៅលើអ្នក។

២. ត្រូវសប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន : កុំយកការប្រៀបធៀបមកដាក់មុខ ប៉ុន្តែគួរសប្បាយចិត្តនូវអ្វីៗដែលខ្លួនកំពុងតែមានឥឡូវនេះ។

៣. បញ្ឈប់ការគិតច្រើនពេក : រឿងណាដែលចាំបាច់បំផុត ចាំធ្វើការគិតដោះស្រាយ ហើយរឿងខ្លះទៀតចាំដោះស្រាយវានៅពេលក្រោយ ឬបន្ដិចម្ដងៗ។

៤. ការរៀនធ្វើខ្លួនឱ្យមានភាពមមាញឹក : ដូចជាការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃគឺជាវិធីល្អបំផុតមួយក្នុងការការពារសុខផ្លូវចិត្តរបស់អ្នក និងរៀនទម្លាប់ខ្លួនឱ្យមមាញឹកដែលអាចជួយបញ្ឈប់អ្នកពីការគិតច្រើនបាន។

ការថែទាំសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តគឺជារឿងចាំបាច់បំផុតដែលអ្នកគួរផ្តោតការយកចិត្តទុកដាក់ ពីព្រោះមនុស្សម្នាក់ៗកំពុងតែមានការភ័យខ្លាចនឹងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាដែលកំពុងជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។ ដូច្នេះខិតខំព្យាយាមអនុវត្តតាមវិធីទាំងនេះដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់អ្នកបានល្អប្រសើរឡើងវិញ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1303508#utm_campaign=onpage