ខេត្តសៀមរាបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ រយៈពេល០២ថ្ងៃ

អត្ថបទព័ត៌មានស្តីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ខេត្តសៀមរាបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ រយៈពេល០២ថ្ងៃ”
អត្ថបទដកស្រង់ដោយ : សុង សេរីនាថ
#MJQE #AmericaninterconSchool

ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី៨ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ពិធីបុណ្យនេះបានប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពង់ធំដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើន។ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងសេវាកម្មទេសចរណ៍ និងគុណភាពអាជីវកម្ម ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពរឹងមាំរបស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បីអបអរពិធីបុណ្យទន្លេនេះ។

ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព ក្រសួងបានណែនាំឱ្យមានកិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំចំណតឱ្យបានគ្រប់គ្រាន់ រៀបចំតុបតែងលម្អភ្លើង និងដាក់បង្ហាញទង់ជាតិ ក៏ដូចជាការតាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ។ ទន្ទឹមនឹងនេះ ផលិតផល ឬសេវាកម្មផ្សេងៗនឹងត្រូវបានដាក់បង្ហាញ និងលក់ជូនភ្ញៀវទេសចរណ៍ដែលចូលរួម។ ម្យ៉ាងវិញទៀតត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ និងបញ្ហាអនាម័យផងដែរ។

ក្នុងការណែនាំរបស់ក្រសួងទេសចរណ៍នោះផងដែរ គឺត្រូវពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» រួមជាមួយ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1353143#utm_campaign=onpage