ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១០ វគ្គជម្រុះជុំទី១ និងទី២

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១០ វគ្គជម្រុះជុំទី១ និងទី២ ​សម្រាប់សិស្សនុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។​ ការប្រកួតនេះតម្រូវឱ្យបេក្ខជនធ្វើការប្រកួតជាដៃគូរ ដោយចាប់លេខសំនួរ និងចុចប៊ូតុងភ្លើងក្រហម។ ក្រុមណាដែលចុចប៊ូតុងភ្លើងក្រហមបាន​មុន ក្រុមនោះនឹងត្រូវឆ្លើយសំនួរមុន។ គួរញ្ជាក់ផងដែរថាកម្មវិធីនេះមានបេក្ខជនចូលរួមប្រមាណ៩១ក្រុម។ ដោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ មានតែបេក្ខជនចំនួន២ក្រុមប៉ុណ្ណោះដែលឈានចូលទៅវគ្គផ្តាច់ព្រ័ត្រ។