អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “អត្ថប្រយោជន៍ ៥យ៉ាងក្នុងការរៀនរ៉ូបូត”
អត្ថបទដកស្រង់ដោយ : ឃៀង វាសនា
#MJQE #AmericanInterconSchool
បច្ចុប្បន្នភាពសង្គមកំពុងដំណើរការក្នុងសម័យបច្ចេកវិទ្យា ចេះប្រើ និងបង្កើតមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនផ្សេងៗដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃ។ សម្រាប់សិស្សានុសិស្សការអប់រំត្រូវតែខ្លាំង ហើយធ្វើឱ្យទំនើបកម្មជាងបច្ចុប្បន្ននេះ ពីព្រោះក្នុងប្រពន្ធអប់រំបានដាក់បញ្ចូលកម្មវិធីសិក្សាលើបច្ចេកវិទ្យាយ៉ាងសម្បូរបែប។ សម្រាប់កុមារគួរតែរៀនកម្មវិធីសិក្សារ៉ូបូតវគ្គខ្លីៗ ពីព្រោះវាស្ថិតនៅក្នុងវិទ្យាសាស្ត្រដ៏សំខាន់សម្រាប់អាជីពអនាគតដែលពោរពេញដោយការប្រកួតប្រជែង។ ខាងក្រោមនេះជាអត្ថប្រយោជន៍៥យ៉ាងក្នុងការរៀនរ៉ូបូត សម្រាប់កុមារ ឬអ្នកអាព្យាបាលគួរយល់ដឹងមានដូចជា៖
១. បំពាក់បំប៉នសិស្សតាមបែបយុគសម័យឌីជីថល :
សិស្សរៀនរ៉ូបូទិកមានការអនុវត្តច្រើនទទួលបាននូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីដោះស្រាយបញ្ហាចំពោះភាពស្មុគស្មាញនៃយុគសម័យឌីជីថល។ តាមរយៈការបង្កើត និងសរសេរកម្មវិធីមនុស្សយន្ត សិស្សទទួលបានជំនាញផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តអាជីពក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះ។
២. ការត្រិះរិះពិចារណា :
បណ្តុះគំនិតវិភាគសម្រាប់ការរៀនរ៉ូបូទិកជំរុញឱ្យសិស្សគិតដែលពោពេញទៅដោយភាពច្នៃប្រឌិត នៅពេលសិស្សដោះស្រាយផែនការ និងការសរសេរកម្មវិធី។ សិស្សចេះកំណត់បញ្ហា ដំណោះស្រាយ និងសាកល្បងគំនិត ជំរុញផ្នត់គំនិតឱ្យមានភាពរីកចម្រើន និងភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហា។
៣. កិច្ចសហការ :
ការលើកកម្ពស់ការងារជាក្រុម និងការទំនាក់ទំនងក្នុងការបង្កើតគម្រោងធ្វើរ៉ូបូទិក ឬរៀបគ្រឿងបង្គុំរបស់រ៉ូបូទិក ផ្លែកៗពាក់ព័ន្ធនឹងការងារជាក្រុម លើកទឹកចិត្តសិស្សឱ្យសហការប្រកបដោយប្រសិទ្ធភាព ប្រើគំនិតដើម្បីទំនាក់ទំនង ព្រមទាំងចែករំលែកជំនាញរបស់សិស្ស។ សិស្សរៀនឱ្យតម្លៃលើទស្សនវិស័យចម្រុះ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម និងផ្តល់តម្លៃចំពោះសារៈសំខាន់នៃការងារជាក្រុមដើម្បីដោះស្រាយបញ្ហា។
៤. ការច្នៃប្រឌិត :
ហ៊ានធ្វើតេស្តតាមក្តីស្រមើស្រមៃ និងការច្នៃប្រឌិតរ៉ូបូទិកជំរុញឱ្យមានភាពប៉ិនប្រសប់ និងការច្នៃប្រឌិតក្នុងចំណោមសិស្សទាំងនោះ។ ដំណើរការច្នៃប្រឌិតនេះជំរុញឱ្យមានចំណង់ចំណូលចិត្តចំពោះការច្នៃប្រឌិត និងការដោះស្រាយបញ្ហា ផ្តល់សិទ្ធិអំណាចដល់សិស្សឱ្យក្លាយជាអ្នកបង្កើតការផ្លាស់ប្តូរ និងអ្នកច្នៃប្រឌិតនាពេលអនាគត ។
៥. ការជឿជាក់លើខ្លួនឯង និងទំនុកចិត្ត :
បណ្តុះផ្នត់គំនិតដែលមានភាពរីកចម្រើនក្នុងការរៀនរ៉ូបូទិកដែលបានផ្តល់វេទិកាសម្រាប់សិស្សដើម្បីអភិវឌ្ឍការគោរពខ្លួនឯង និងទំនុកចិត្តលើសមត្ថភាពរបស់សិស្សក្នុងការលើកទឹកចិត្តសិស្សឱ្យតស៊ូប្រឈមមុខនឹងការលំបាក និងទទួលយកបញ្ហាប្រឈមដែលជាឱកាសសម្រាប់ការសិក្សា។ ការផ្តល់កម្មវិធីសិក្សាកុំព្យូទ័រផ្នែករ៉ូបូទិក ដើម្បីលើកទឹកចិត្តសិស្សានុសិស្សចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាឌីជីថល ស្របតាមកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញលើការអប់រំបច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀន។
សរុបសេចក្តីមក ការជំរុញឱ្យសិស្សានុសិស្សរៀនរ៉ូបូទិក គឺដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររកុមារ ពីព្រោះសិស្សានុសិស្សទទួលបានជំនាញបច្ចេកទេស និងការជួយអភិវវឌ្ឍជំនាញផ្សេងៗដូចជា ការគិតដែលសមហេតុផល ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការងារជាក្រុម ដោយផ្តល់ឱ្យសិស្សានុសិស្សមានឱកាសកាន់ប្រសើរក្នុងប្រកួតប្រជែងនៅសតវត្សរ៍ទី២១។
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពីគេហទំព័រ៖
https://education.ams.com.kh/children-education/news/five-importance-of-stem-education-for-children